កំពត៖ ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវាបានប្រជាពលរដ្ឋក្នុងភូមិប្រទះឃើញដេកស្លាប់នៅលើផ្លូវជាតិ ដែលមានទឹកលិច បង្កឱ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចមូលដ្ឋាន ដែលករណីនេះបានកើតឡើងកាលវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៨ ស្ថិតនៅភូមិ១ឧសភា សង្កាត់កំពង់កណ្ដាល ខេត្តកំពត ។

សាកសពមានឈ្មោះ ម៉ែន សន អាយុ ៥៩ឆ្នាំ មានទីលំនៅស្ថិតនៅភូមិត្រពាំងស្វាយ ឃុំតាខេម ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរសុំទាននៅផ្សារកំពត ។
ក្រោយពីមានការភ្ញាក់ផ្អើល សមត្ថកិច្ចជំនាញកោសល្យវិច័យ បានមកដល់កន្លែងកើតហេតុ ព្រមទាំងបានបញ្ជាក់ថា ស្ត្រីរងគ្រោះអាចនឹងអស់កម្លាំង ហើយខ្យល់គដួលទៅលើផ្លូវដែលមានទឹកលិច បណ្ដាលឱ្យឈ្លក់ទឹកស្លាប់តែម្ដង ៕


ប្រភព៖ FB