
ភ្នំពេញ៖ កម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ឋានភ្នំពេញថ្មី ប្រទះឃើញក្មេងស្ទាវពីនាក់ ហើយមានការសង្ស័យក៏ ជិះប្រដេញរហូតមានការផ្ទុះអាវុធបណ្តាលឲ្យជនសង្ស័យម្នាក់ត្រូវរបួសដៃទើបអាចធ្វើការឃាត់ខ្លួនបានម្នាក់ រីឯម្នាក់ទៀតក្រោយពីសមត្ថកិច្ចបានរុករកជនសង្ស័យខាងលើនោះក៏បានឃាត់បានជនសង្ស័យម្នាក់ទៀតក្នុងចំណោម បក្សពួក ២នាក់ ដែលទៅសម្ងំពួននៅក្នុងលូទឹកស្អុយ ហេតុការណ៍នេះនៅត្រង់ចំណុចខាងត្បូងវត្តឃ្មួញប្រមាណ៥០ម៉ែត្រ វេលាម៉ោង១០ យប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ត្រង់ចំណុចខាងត្បូងវត្តឃ្មួញប្រមាណ៥០ម៉ែត្រ តាមបណ្តោយហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។


បើតាមសម្តីពីសមត្ថកិច្ចបានឲ្យដឹងថា មានជនសង្ស័យពីរនាក់ត្រូវបានកម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ឋានភ្នំពេញថ្មីប្រទះឃើញសង្ស័យជាចោរឆក់ ហើយមានការសង្ស័យ ក៏ជិះប្រដេញរហូតមានការផ្ទុះអាវុធ បណ្តាលឲ្យជនសង្ស័យម្នាក់ត្រូវរបួសដៃទើបអាចធ្វើការឃាត់ខ្លួនបានទាំងពីរនាក់ បង្កអោយមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់ ៕


ដោយ៖ សុវណ្ណ ដេត
ប្រភព៖ FB