គិតថាទឹកវាស្រក តែមានអីទឹកកាន់តែឡើង ធ្វើឲ្យម្ចាស់ដើមការទឹកភ្នែកជូនក្បាលជង្គង់…

ខេត្តកំពត៖ ភ្លៀងធ្លាក់តិចច្រើនមួយសប្តាហ៍មកហើយធ្វើឲ្យលិចភូមិដ្ឋាននាខេត្តមាត់សមុទ្រទាំង ៤ជាបណ្តើរៗ តែគ្រួសារមួយមិនអាចលើកថ្ងៃអាពាហ៍ពិពាហ៍ ឬកន្លែងអាពាហ៍ពិពាហ៍ទៅណាបានទេ ព្រោះតែដល់ថ្ងៃប្រារព្ធ ម្ល៉ោះហើយមានតែបង្ខំចិត្តសង់រោងការទាំងមានទឹកត្រឹមភ្នែកជើង លុះរសៀលថ្ងៃពិសារភោជនីហារ មានភ្លៀវធ្លាក់មួយមេទៀតបណ្តាលឲ្យលិចកាន់់តែខ្លាំងជិតដល់ត្រឹមជង្គង់ តែអ្នកស្រលាញ់ និងរាប់អានគ្រួសារនោះនៅតែមកចូលរួមជាភ្ញៀវកិត្តិយសបានមួយចំនួនដែរ។

អ្នកដែលបានចូលរួមសុទ្ធតែសម្តែងក្តីអាណិតអាសូរម្ចាស់ដើមការពន់ពេក ដោយម្នាក់ៗលើកឡើងទាំងទាល់គំនិតថា «ឲ្យធ្វើម៉េចបើដល់ថ្ងៃហើយ នឹកស្មានថាទឹកវាស្រកតែដឹងអីទឹកជំនន់កាន់តែច្រើន»។ ថ្ងៃការគ្រប់គ្នាសើចក្អាកក្អាយតែម្តាយឪពុកទាំង ៤ សាមីខ្លួនទាំង ២ ហាក់ប្រឹងញញឹមឲ្យភ្ញៀវកិត្តិយសឃើញថាសប្បាយតែធាតុពិតក្នុងចិត្តកំពុងជួបទុក្ខកង្វល់មិនស្ទើរនោះទេ ទី១ រៀងការលិចទឹក ទី២ ភ្ញៀវចូលរួមតិច ខាតតុ។ ភ្ញៀវចូលរួមពិធីបង្គលការម្នាក់បានបង្ហើបថា «អាណិតម្ចាស់ដើមការណាស់ ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់គ្នា បង្ខំចិត្តធ្វើរោងការកណ្តាលទឹក ព្រោះមិនដឹងទៅជួលកន្លែងណាទាន់ ដល់ថ្ងៃហើយ! ១៨ កក្កដា ២០១៨»។

 

បើតាមម្ចាស់ហ្វេសប៊ុកឈ្មោះ (Mīī K’sïa) បានសសេរថា “ទី18ខែ7ឆ្នាំ2018 មានអារម្មយ៉ាងមេចដែល😢😢 ទឹកកាន់តែឡើងអ្នកមកញ៉ាំការអត់ខ្វល់សំខាន់គឺឆ្ងាញ់😀😀” ហើយពិធីមង្គលការនេះប្រារពឡើងនៅភូមិ អណ្តូលជីម៉ឺន យុំកំពង់គ្រែ ស្រុកទឹកឈូ នៅខេត្តកំពត ៕

ប្រភព៖ Mīī K’sïa
ដោយ៖ សុវណ្ណ ដេត