ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីស្ត្រីម្នាក់ដែលទើបមកពីធ្វើការនៅប្រទេសថៃ ខណៈមកដល់ផ្ទះរកប្តីមិនឃើញស្រាប់តែប្រទះដេកស្លាប់នៅក្នុងដីឡូត៍ក្រោយផ្ទះដោយសារឆក់ខ្សែភ្លើង ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃពុធ ៦កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅត្រង់ចំណុចដីឡូត៍ជិតផ្ទះរបស់ខ្លួនដែលស្ថិតនៅភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

សពជនរងគ្រោះឈ្មោះ ជូ ចាន់លី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាងដែក រស់នៅតែភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅសង្កាត់ផ្សារដេប៉ូ២ រាជធានីភ្នំពេញ ។ ចំណែកប្រពន្ធឈ្មោះ សារុំ សុភ័ក្ត អាយុ៣៨ឆ្នាំ មុខរបររោងចក្រដែលធ្វើកានៅប្រទេសថៃទើបមកស្រុកភូមិកើតហេតុខាងលើ ។

ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ ស្ត្រីជាប្រពន្ធទើបតែមកពីធ្វើការនៅប្រទេសថៃខណៈមកដល់ផ្ទះដើររកប្តីតែមិនឃើញ ក៏បានសួរនាំអ្នកជិតខាងតែមិនឃើញប្តីរបស់គាត់នោះទេ តែបន្ទាប់មកក៏បានដើរទៅរកក្នុងដីឡូត៍ដែលដាក់ម៉ាស៊ីនភ្លើងរបស់ឪពុកគាត់ ស្រាប់តែប្រទះឃើញប្តីរបស់គាត់ដេកផ្គាប់មុខស្លាប់នៅកន្លែងកើតហេតុបាត់ទៅហើយ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញកោសល្យវិច័យក៏បានត្រួតពិនិត្យឃើញថា ជនរងគ្រោះបានស្លាប់ដោយសារតែឆក់ខ្សែភ្លើងពិតប្រាកដមែន រួចក៏បានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព៖ FB