
ខេត្តឧត្តរមានជ័យ៖ បុរសម្នាក់បើកបរម៉ូតូបញ្រ្ចាស់ផ្លូវ ត្រូវរថយន្តបុកបណ្តាលឱ្យស្លាប់ វេលាម៉ោង១០និង៣៩នាទី នៅថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិគីរីវន្ត សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង រវាងរថយន្ដម៉ាក RX300ពាក់ស្លាកលេខភ្នំពេញ2T-7271 បានបុកម៉ូតូមួយគ្រឿងបើកបរដោយបុរសម្នាក់ឈ្មោះ យ៉ម យឿម ភេទប្រុស អាយុ ៥២ ឆ្នាំ នៅភូមិស្រះព្រិច សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្នុងទិសដៅបញ្រ្ចាសពីលិចទៅកើត បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ រថយន្តរងការខូចខាតផ្នែកខាងស្តាំ ម៉ូតូរងការខូចខាតស្ទើទាំងស្រុង។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក នៅអធិការនគរបាលក្រុងសំរោង ដើម្បីដោះស្រាយនៅពេលក្រោយ៕


ប្រភព៖ FB