បើកម៉ូតូជែ្រងជាមួយកង់ ជ្រុលបុករថយន្ត របួសធ្ងន់ខ្លួនឯង…

ព្រៃវែង៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូក្នុងទិសដៅបញ្ច្រាស់គ្នា បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើង នៅលើផ្លូវ៣១២
ចំណុចភូមិពានី ឃុំល្វា ស្រុកព្រះស្តេចខេត្តព្រៃវែង កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៨។

សេចក្ដីរាយការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូ១គ្រឿងម៉ាកHONDA DREAMC100ពណ៌ក្រហមពាក់ស្លាក លេខ ភ 8025បើកដោយឈ្មោះ លី ទូច ភេទប្រុសអាយុ៣៣ឆ្នាំនៅភូមិបាកាន ឃុំបាកានស្រុកបាកាន ខេត្តពោធិ៍សាត់។បើកក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចខាងលើបាន ជែងនិងកង់ស្របទិសគ្នា


ហើយជ្រុសចង្កូតទៅបុករថយន្តម៉ាកHYUNDAI ពណ៌សពាក់ស្លាកលេខភ្នំពេញ3B 8490បើកដោយឈ្មោះ ឆៃ យ៉ា ភេទប្រុសអាយុ២៨ឆ្នាំនៅភូមិព្រៃអណ្តូង ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក្នុងទិសដៅបញ្ច្រាស់គ្នា យ៉ាងពេញទំហឹង បណ្តាលអោយអ្នកបើកម៉ូតូរងរបួសធ្ងន់ រីឯរថយន្តព្រោះតែប្រឹងគេចម៉ូតូបានក្រទ្បាប់នៅកន្លែងកើតហេតុ។
បច្ចុប្បន្នជនរងគ្រោះបញ្ជូនទៅពេទ្យគ្លីនិកល្វារីឯរថយន្តនិងម៉ូតូសមត្ថកិច្ចកំពុងចាត់ចែងយកមករក្សាទុក៕

ប្រភព៖​FB