
ក្រចេះ៖ ឡិចស៊ីស RX300 បើកល្បឿនផ្តាច់ព្រលឹង ក្រឡាប់ជាច្រើនត្រឡប់ដោយខ្លួនឯង រងរបួសធ្ងន់ មនុស្សប្រុសស្រី២នាក់នៅស្រុកចិត្របុរី ទាំងព្រលឹម ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៧និង៥០នាទីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ7(ក្រចេះ-ស្នួល) ចន្លោះគីឡូម៉ែត312-313នៅចំណុចផ្លូវកោងអង្គ្រង ភូមិអន្ទង់វៀង ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។
រថយន្ត ដែលក្រឡាប់ខ្លួនឯងខាងលើនេះ ម៉ាកឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AL-2244 ជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗផងដែរ៕




ប្រភព៖ FB