ខេត្ដប៉ៃលិន៖ រថយន្តដឹកទឹកកក បុកម៉ូតូ បណ្តាលអោយមន្ត្រីនគរបាលម្នាក់នឹងស្ត្រីម្នាក់ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃសៅរ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

មន្ត្រីនគរបាលនឹងអ្នករួមដំណើរជាស្ត្រីម្នាក់ដែលស្លាប់ មាន៖
ទី១ ឈ្មោះ ជួន ផាន់ណា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មន្ត្រីនគរបាលការពារព្រំដែនគោកវរ:សេនាតូចលេខ៨២១ បើកម៉ូតូម៉ាក Duke ពណ៍ស លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FK-4199 បានស្លាប់បាត់បង់ជីវិត។
ទី០២ ឈ្មោះ សាន វាសនា ភេទ ស្រី អាយុ ១៨ឆ្នាំ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន អ្នករួមដំណើរបានស្លាប់បាត់បង់ជីវិត។

ចំណែកជនបង្កមានគ្នា ០២នាក់៖
០១-ឈ្មោះ ណាន់ វិន ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ បើករថយន្តដឹកទឹកកក រស់នៅភូមិអូតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបររថយន្តម៉ាក Hyundai ពណ៌ខៀវស ពាក់ស្លាកលេខ ភ្នំពេញ 3C-3096។
០២-ឈ្មោះ សាន សិទ្ធ ភេទ ប្រុស អាយុ ១៨ឆ្នាំ បុខរបបកម្មករលីទឹកកក រស់នៅភូមិឃុំជាមួយគ្នា។

ករណីខាងលើបណ្ដាលមកពីអ្នកបើកបររថយន្ត ខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យបុកជនរងគ្រោះកំពុងជិះម៉ូតូ រួមជ្រុលទៅបុកផ្ទះរបស់ប្រជាពលរដ្ឋខូចខាតអស់មួយខ្នងទៀត។
សាកសពជនរងគ្រោះត្រូវបានប្រគល់អោយក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត និងម៉ូតូត្រូវបានយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិនដើម្បីរង់ចាំធ្វើការដោះស្រាយ៕

ប្រភព៖ FB