(ភ្នំពេញ) ៖ នារីម្នាក់ស្លាប់យ៉ាងអាណោចអាធម៍និងម្នាក់ទៀតរងរបួសធ្ងន់ខណៈដែរពួកគេបើកម៉ូតូលឿនលុះមកដល់ចំណុចផ្លូវកោង បែរជាបត់មិនទាន់ក៏ជ្រុលទៅបុកឃឿនពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបោកក្បាលទៅនឹងបង្គោលផ្លាកផ្សាយពាណិជ្ជកម្មបណ្ដាលឲ្យធ្លាយខួរស្លាប់ភ្លាមៗនៅនិងកន្លែងឯម្នាក់ទៀតបោកក្បាលទៅនឹងថ្នល់បណ្ដាលឲ្យរងរបួសធ្ងន់។

ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ខែកក្កដាឆ្នាំ២០១៨ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យរាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុពួកគេឃើញយុវជនមួយគូជិះម៉ូតូមួយគ្រឿងម៉ាកSuzuki Nex ពណ៍សពាក់ស្លាកលេខ ព្រៃវែង1M-8631 ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ដោយក្នុងល្បឿនលឿនដោយសារផ្លូវមានស្ថានភាពកោង ហើយមិនបន្ថយល្បឿនទើបជ្រុលទៅបុកឃឿនពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបោកក្បាលទៅនឹងបង្គោលផ្លាកផ្សាយពាណិជ្ជកម្មបណ្ដាលឲ្យធ្លាយខួរស្លាប់ភ្លាមៗនៅនិងកន្លែងឯ ម្នាក់ទៀតបោកក្បាលទៅនឹងថ្នល់បណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់យកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ បច្ចុប្បន្នសពនារីរងគ្រោះនិងអ្នករងរបួសនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចពិនិត្យរួច យកសពទៅតម្កល់ទុកនៅវត្តទឹកថ្លាដើម្បីរងចាំបងប្អូនមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូវិញ សមត្ថកិច្ចជំនាញ យកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោកក្រុងដើម្បីរងចាំសាច់ញាត្តិយកឯកសារ មកទទួលយកទៅវិញ៕




ប្រភព៖ FB