ក្មេងរើសអេតចាយ២នាក់កំពុងដេកលក់ ស្រាប់រថយន្តតាកូម៉ា​​មួយគ្រឿង បើកបុ​កហើយកិន បណ្តាលអោយ…

ភ្នំពេញ​ ៖ ក្មេង​ប្រុស​ម្នាក់បានស្លាប់នឹងម្នាក់ទៀត​រង​របួស​ធ្ងន់ធ្ងរ ​​ត្រូវបញ្ជូន​ទៅ​សង្គ្រោះ​នៅ​​មន្ទីរពេទ្យ​ គ​ន្ធា​បុប្ផា បន្ទាប់​ពី​ក្មេង​ទាំង​២​នាក់​នេះ​ តាម​ជីដូន​ទៅ​រើស​អេ​ត​ចាយ​នៅ​កន្លែង​ប្រគំ​តន្ត្រី​ខន​សឺត​មួយ​កន្លែង ហើយ​បាន​នាំ​គ្នា​ដេក​លេង​នៅ​ក្នុង​តូប​លក់ដូរ​​​មួយកន្លែងទីនោះ​ ​ស្រាប់តែ​មាន​រថយន្ត​ម៉ា​កតា​កូ​ម៉ា​១​គ្រឿង ​បើក​ទៅ​ដល់​បុក​​កិន​ទាំង​កំរោល​តែ​ម្ដង ។
ក្រោយ​ពេល​កើតហេតុ​ អ្នកបើកបរ​រថយន្ត​បានជួយបញ្ជូន​​ក្មេង​ប្រុស​រង​គ្រោះ​ទាំង២នាក់ ទៅ​កាន់​មន្ទីរ​ពេទ្យ​ ហើយ​ក្រោយ​ពី​ដឹង​ថា ក្មេងម្នាក់​ស្លាប់​ ​ក៏​គេចខ្លួន​រត់​​ចោល​​ប្រពន្ធបាត់​ ​ហើយ​ត្រូវ​នគរ​បាល​ឃាត់ខ្លួន​នាំសាកសួរតែម្តង ​។

ហេតុការណ៍ដ៏រន្ធត់នេះ ​​កើតឡើងកាលពី​វេលា​ម៉ោង​១០ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ​កក្កដា ស្ថិត​នៅ​ចំណុច ដី​ឡូត៍​ទំនេរ​មួយ​កន្លែង ដែល​មានការ​ពិធី​ប្រគំ​​ ស្ថិត​នៅ​ក្នុងភូមិ​ក្រាំង​ដូន​ទៃ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ​លុះដល់​វេលា​ម៉ោង​ជិត​២​រសៀល​ថ្ងៃ​ដដែល​ ទើប​​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​នគរបាល​មូលដ្ឋាន​ចុះ​ធ្វើ​ការ​ស្រាវជ្រាវ​ជុំវិញ​ហេតុការណ៍​ខាងលើ​នេះ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យ​​ដឹង​ថា ក្មេង​ប្រុស​ដែល​ស្លាប់​​ឈ្មោះ ឡូ ភា​រ៉ា អាយ​១២​ឆ្នាំ រៀន​នៅ​អង្គ​កុមារ​នៃ​ភាព​ញញឹម រីឯ​ម្នាក់​ទៀត​ដែល​រង​របួសធ្ងន់​ឈ្មោះ ច​ន្ធា វុ​ទ្ធ​ធូ អាយុ​០៩​ឆ្នាំ ​មាន​ឪពុក​ឈ្មោះ វុន វៀន អាយុ​៣៧​ឆ្នាំ​ ជា​ជាង​ម៉ាស៊ីនត្រជាក់ ​បច្ចុប្បន្ន​ ស្នាក់​នៅ​ក្នុងភូមិ​កំ​រៀង សង្កាត់​ព្រៃវែង ខណ្ឌដង្កោ​ ។​ ​ចំណែក​អ្នក​បើក​រថយន្ត​បង្ក​ឈ្មោះ សន​ ជូ​ អាយុ​៣៤​ឆ្នាំ ស្នាក់​នៅ​ទី​រួម​ខេត្តបន្ទាយមានជ័យ​ មាន​​ប្រពន្ធ​ឈ្មោះ ចិន សា​វ៉េ​ត ​អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ទឹកល្អក់២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ ៕

ប្រភព៖ FB