ស្រុកអង្គស្នួល៖ មានករណីលួចមានស្ថានទម្ងន់(ឆក់កាបូប) កើតហេតុថ្ងៃទី២៣ខែកក្កដាឆ្នាំ២០១៨ វេលាម៉ោង១៩៖៤០នាទី ស្ថិតនៅចំណុចផ្លូវជាតិលេខ០៤ ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

នារីរងគ្រោះមានឈ្មោះ វណ្ណះ ស្រីនន់ ភេទស្រី អាយុ១៨ឆ្នាំមុខរបរ និស្សិតពេទ្យឆ្នាំទី១ នៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
រីឯជនសង្ស័យមានគ្នា ០២នាក់៖
១-ឈ្មោះវណ្ណា វណ្ណេត ភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរមុខមិនពិតនៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌពោធិសែន រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
២-ឈ្មោះខែម ម៉េងលន់ ហៅ គុណ ភេទប្រុស អាយុខ្ទង់ ២០ឆ្នាំជនជាតិខ្មែរ មុខរបរសិស្ស នៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល(គេចខ្លួន)។


សភាពរឿងហេតុ៖នៅវេលាម៉ោងកើតហេតុខាងលើឈ្មោះមាស សុវណ្ណារា ភេទប្រុសអាយុ២០ឆ្នាំ ជាសិស្សដូច គ្នាបានចេញពីសាលាចំណេះសាកលរៀន កុំព្យូទ័រនៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួលហើយបានឌុបជនរងគ្រោះ ជិះខាងក្រោយ។
លុះមកដល់ចំណុចកើតហេតុស្រាប់តែជនសង្ស័យជិះម៉ូតូម៉ាកសង់០១៨ពណ៌ ខ្មៅ មានគ្នា០២នាក់ មកដល់ហើយបានធ្វើ
សកម្មភាពឆក់កាបូបដៃ ពីជនរងគ្រោះ រួចជិះម៉ូតូរត់គេទៅបុក និងម៉ូតូរបស់សមត្ថកិច្ចម៉ាកសុីរុះពណ៌ទឹកប្រាក់នៅចំណុចផ្លូវលំភូមិព្រៃក្រាយ
ឃុំព្រៃពួចស្រុកអង្គស្នួល បណ្តាលឲ្យដួលទើប ឃាត់ខ្លនបានជនសង្ស័យ០១នាក់។
តាមការបំភ្លឺរបស់ជនរងគ្រោះបានបំភ្លឺថា៖ ខ្លួនកំពុងតែជិះម៉ូតូខាងក្រោយស្រាប់តែជនសង្ស័យជិះម៉ូតូម៉ាកសង់០១៨ មួយ គ្រឿងមានគ្នា០២នាក់មកពីក្រោយហើយអ្នកជិះឆក់យកកាបូបដៃពីនាងខ្ញុំហើយជិះរត់គេចទៅបុកនិងម៉ូតូសមត្ថ
កិច្ចទើបដួលតែម្តង។

វត្ថុតាងចាប់យក៖ កាបូបដៃពណ៌សូកូឡា ០១លុយខ្មែរ ៥៥.៥០០រៀល ក្រវិលប្រាក់០១គូ ម៉ូតូម៉ាកសង់០១៨ពណ៌ខ្មៅពាក់ផ្លាក លេខ កណ្តាល 1Y-6172 លេខតួនិងលេម៉ាសុិន5229678។
តាមចម្លើយសារភាពរបស់ ជនសង្ស័យឈ្មោះ វណ្ណា វណ្ណេតបានសារភាពថា៖ ខ្លួនបានបើកម៉ូតូធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះ ហើយខ្លួនចេះប្រើប្រាស់ថ្នាំញៀនរយៈពេល៥ខែមកហើយ។
ករណីនេះកម្លាំងជំនាញ កំពុង បន្តធ្វើកិច្ចការស្រាវជ្រាវនិងស៊ើបអង្កេត បន្តចាត់ការតាមនីតីវិធី។







ប្រភព៖ FB