ជិះម៉ូតូធំម៉ាក​ឌូ​ក បុករថយន្តឆ្លាម បណ្តាលអោយយុវជន​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ…

ខេត្តកំពត៖ ម៉ូតូម៉ាក​ឌូ​កបុករថយន្តឆ្លាម បណ្តាលអោយយុវជន​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ ​នៅ​ផ្លូវជាតិ​លេខ៣៣ ករណី​គ្រោះថ្នាក់​ចរាចរណ៍នេះកើតឡើងកាលពី​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៣៣ ស្ថិតក្នុង​ភូមិ​អូរ​ច្រនៀង ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត។

មុនពេល​កើតហេតុ ប្រជាពលរដ្ឋ​នៅតាម​ដងផ្លូវ​បានឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឌូ​ក ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1FC-7660 បើកបរ​ដោយ​យុវជន​ម្នាក់ ក្នុង​ល្បឿន​លឿន ទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ បាន​បុក​រថយន្ត​មួយគ្រឿង​ម៉ាក​កា​មា​រី​ឆ្លាម​ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2K-2598 បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​រងរបួស​ធ្ងន់ធ្ងរ។

យុវជន​រងគ្រោះ ឈ្នោះ ម៉ី ចំរើន ភេទ​ប្រុស អាយុ២៧ឆ្នាំ មានទីលំនៅៗភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត។ ចំណែក​ម្ចាស់​រថយន្ត​បាន​រត់គេចខ្លួន​បាត់​ប​ន្ស​ល់​ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ ៕

ប្រភព៖ FB