​​ហេតុ​តែ​ចង់​សម្ញែង​ពី​ភាព​ឡូយ​ឆាយ​របស់​ខ្លួន​ បាន​ឡើង​ជាន់​លើ​កញ្ចក់​រថយន្ត​ ជា​លទ្ធផល​ធ្វើ​ឲ្យ​កញ្ចក់​ត្រូវ​ប្រេះ​បែក​ សើច​លែង​សម…

គួឲ្យអស់សំណើច បុរស​ជា​​ម្ចាស់​រថយន្ត​ Lamborghini Huracan មួយ​គ្រឿង​​ហេតុ​តែ​ចង់​សម្ញែង​ពី​ភាព​ឡូយ​ឆាយ​របស់​ខ្លួន​ បាន​ឡើង​ជាន់​លើ​កញ្ចក់​រថយន្ត​ ជា​លទ្ធផល​ធ្វើ​ឲ្យ​កញ្ចក់​ត្រូវ​ប្រេះ​បែក​ សើច​លែង​សម។

ផ្អែក​តាម​ប្រភព​នៃ​វីដេអូ​បាន​ឲ្យ​ដឹង​ថា​ហេតុការណ៍​នេះ​បាន​កើត​ឡើង​​កាល​ពី​សប្ដាហ៍​មុន​​ នៅ​តំបន់​ Key West Florida ក្នុង​អំឡុង​កម្មវិធី​ធ្វើ​ដំណើរ​ Corsa America Rally។ ត្បិត​ថា​កញ្ចក់​ត្រូវ​​រង​ការ​ខូច​ខាត​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ ប៉ុន្តែ​ម្ចាស់​រថយន្ត​នៅ​តែ​បន្ត​​ឡើង​ជិះ​រថយន្ត​ដើម្បី​បើក​ទៅ​មុខ។

​​​Corsa America Rally គឺ​ជា​កម្មវិធី​ប្រជុំ​រថយន្ត​កំពូល​ថ្លៃ និង​កំពូល​ប្រណិត​ប្រចាំ​សហរដ្ឋអាមេរិក​ ដែល​ជា​រៀងរាល់​ឆ្នាំ​ឃើញ​មាន​​អ្នក​ចូល​រួម​មិន​តិច​នាក់​នោះ​ទេ៕​

ប្រភព៖ អូតូបូឌៀ – Autobodia