ជនជាតិកូរ៉េម្នាក់ និងជាម្ចាស់ហាងខារ៉ាអូខេយីហោ ហ្សេនៀ បានស្លាប់ដោយសារ…

ខេត្តសៀមរាប៖ ជនជាតិកូរ៉េម្នាក់ និងជាម្ចាស់ហាងខារ៉ាអូខេយីហោ ហ្សេនៀ បានស្លាប់ដោយចងកជាមួយខ្សែនីឡុង នៅក្នុងបន្ទប់ទឹក សពត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោង១៨និង២០នាទី ថ្ងៃទី២៤ ខែកក្កដាម្សិលមិញ នៅ ទីតាំងការ៉ាអូខេ ហ្សេនៀ ក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងងសៀមរាប ។

លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន ស្នងការរងទទួលផែនអន្តោប្រវេសន៍នៃស្នងការដ្ឋានខេត្តសៀមរាបឲ្យដឹងថា ជន រងគ្រោះឈ្មោះ Chai Sungsoo អាយុ៥០ឆ្នាំ ជនជាតិកូរ៉េខាងត្បូង កាន់លិខិតឆ្លងដែនលេខ M25969251 ផុតកំណត់ថ្ងៃទី ១៣ខែសីហាឆ្នាំ២០២៥ ទិដ្ឋាការលេខ EB 01445696 ។ លិខិតនេះនឹងផុតកំណត់ថ្ងៃទី២ ខែ មេសា ឆ្នាំ២០១៩ ។ លោកថា ជនរងគ្រោះ (សព) ស្នាក់នៅផ្ទះជួលបន្ទប់ក្រោយសណ្ឋាគារស៊ីធីអង្គរ ក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងមានប្រពន្ធឈ្មោះ សេក ស៊ីណា អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានកូន២នាក់ ។

លោកងបញ្ជាក់បន្ថែមថា «យោងតាមលោកវិជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន និង ជំនាញកោសល្យវិច័យខេត្ត និងផ្អែកតាម វីដេអូកាមេរ៉ាសុវត្ថិភាពឃើញថា ៖ ជនរងគ្រោះបានកាន់ខ្សែនីឡុង ក្នុងគោលបំណងធ្វើអត្តឃាត (ចងក) នៅបន្ទប់ទឹក បុគ្គលិកខាងក្រោយដោយខ្លួនឯងពិតមែន ។

សពក្រោយពិនិត្យធ្វើកោសលវិច័យរួច បានប្រគល់ទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

ប្រភព៖ FB