ក្រុមចោរប្លន់ម៉ូតូពេលរាត្រី ដែលពូកែដើរអុកឡុក កាប់ វាយ ប្លន់ក្នុងរាជធានីភ្នំពេញ ឥឡូវត្រូវបានសមត្ថកិច្ច ចាប់ខ្លួនបានហើយមានគ្នាចំនួន…

ភ្នំពេញ៖ ក្រុមចោរប្លន់ម៉ូតូពេលរាត្រី ចំនួន៥នាក់ ក្រោយពីកម្លាំងសមត្ថកិច្ចខណ្ឌពោធិសែនជ័យ បង្ក្រាបចាប់ខ្លួនបានកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ហើយនាំទៅសាកសួរ នៅផ្នែកជំនាញអធិការដ្ឋានខណ្ឌពោធ៍សែនជ័យរួចមក រហូតដល់ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ បងធំចោរប្លន់ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅឆែកឆេបន្ទប់ជួល គ្រាន់តែបើកទ្វារឃ្វាំង ពុទ្ធោ ក្នុងបន្ទប់ស្តុកសុទ្ធតែដាវ និងកាំបិត សម្ភារៈពាក់ព័ន្ធប្រព្រឹត្របទល្មើស ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា អិញ្ចឹងតើ បានក្រុមចោរប្លន់មួយក្រុមនេះ កាប់ វាយប្លន់ ប្រជាពលរដ្ឋគ្មានញញើតដៃសោះ ស្តុកសុទ្ធតែអាវុធ (ដាវ) សុឹងរាល់យប់ទៅហើយ ក្រុមខាងលើ ដើរអុកឡុក កាប់ វាយ ប្លន់ក្នុងរាជធានីភ្នំពេញ ឥឡូវត្រូវបានសមត្ថកិច្ច ចាប់ខ្លួនបានមួយក្រុមតែម្តង ពួកគាត់សាទ រាល់កិច្ចការងារ បង្ក្រាបបទល្មើស របស់សមត្ថកិច្ច មិនបានទាំងស្រុង ក៏បានធូរមួយកម្រឹតដែរ ។


តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ ទី​១ ឈ្មោះ​ នុត​ សិត ហៅអា​វែង ភេទប្រុស​ ជា​បងធំ ប្រចាំក្រុម អាយុ​​២១ឆ្នាំ ​មុខរបរ​​ កម្មករ​សំណង់ ពេលថ្ងៃ ពេលយប់ដើរប្លន់ ​ ស្នាក់នៅភូមិ​ទួល​ពង្រ​ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិសែនជ័យ​ មាន​ភូមិ​កំណើត​ភូមិ​ព្រៃ​ធំ​ ឃុំព្រៃធំ​ ស្រុក​កំពងរោទ៍​ ខេត្ត​ស្វាយ​រៀង​ ។ ទី​២ ឈ្មោះ​ សៀម​ វណ្ណរី ភេទប្រុស អាយុ​១៧ឆ្នាំ​ មុខរបរ​ ជាង​ពិដាន​ ស្នាក់នៅ សង្កាត់​អូរបែក​ក្អម​ ខណ្ឌសែនសុខ មាន​ស្រុក​កំណើត​នៅ​ភូមិ​គៀន​តាសៀវ ឃុំ​ស្វាយ​យ៉ា​ ស្រុក​ស្វាយ​ជ្រុំ​ ខេត្ត​ស្វាយ​រៀង​។

ទី​៣​ ឈ្មោះ សៀម​ វណ្ណរ៉ា ហៅឆាង​ ភេទ​ប្រុស ​អាយុ​២២ឆ្នាំ ​មុខរបរ​ ធ្វើចោរ​ ស្នាក់នៅភូមិ​ត្រពាំង​ឈូក​ សង្កាត់​អូរបែក​ក្អម​ ខណ្ឌសែនសុខ មាន​ស្រុក​កំណើត​គៀន​តាសៀវ ឃុំ​ស្វាយ​យ៉ា​ ស្រុក​ស្វាយ​ជ្រំ​ ខេត្ត​ស្វាយ​រៀង​។ ទី​៤​ ឈ្មោះ​ ម៉ៅ​ ថែល ភេទប្រុស អាយុ​២៥ឆ្នាំ​ មុខរបរ​ ទើបចូលរួមជាសមាជិកក្រុមខាងលើ ​ មាន​ស្រុកកំណើត ​ភូមិ​ ចំការ​គួយ​ ឃុំដំរី​ពួន​ ស្រុក​ស្វាយ​អន្ទរ​ខេត្ត​ព្រៃវែង​ ។ ទី​៥ ឈ្មោះ​ លៀប​ អុី​សា​ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ សមាជិកក្រុមប្លន់ ​ស្នាក់នៅផ្ទះឡ​ ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែនជ័យ​មាន​ស្រុកកំណើតនៅ​ភូមិ​ព្រៃ​លាន​ ឃុំ​រំលេច​ ស្រុក​សុីធរកណ្តាល​ ខេត្ត​ព្រៃវែង​ ។

ក្រោយពីចាប់ខ្លួន បន្ទាប់ពីក្រុមជនសង្ស័យធ្វើសកម្មភាពវាយប្លន់ យកម៉ូតូកាលពីយប់ថ្ងៃទី២៤ ខែកក្កដា រួចមក លុះដល់ព្រឹក ថ្ងៃទីនាំបងធំ ប្រចាំក្រុម ទៅឆែកបន្ទប់ជួល នៅភូមិទួលពង្រ រកឃើញ កាំបិត ដាវច្រើនដើម ស្លាកលេខ ដែលជនសង្ស័យដោះចេញ ក្រោយប្លន់ម៉ូតូបាន ចំនួន៩បន្ទះ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ហើយសមត្ថកិច្ចឃាត់ស្រ្តីម្នាក់ជាប្រពន្ធរបស់ បងធំចោរប្លន់ ម្នាក់ទៅសាកសួរដែរ ៕

ប្រភព៖ FB