
ពោធិ៍សាត់ ៖ រថយន្តព្រូស បើកលឿនរេចង្កូតហោះត្រាំទឹកស្រះនៅស្រុកក្រគរ ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ កើតឡើងនៅវេលាម៉ោង៤និង០០នាទីទៀបភ្លឺ ថ្ងៃទី២៦ខែកក្កដាឆ្នាំ២០១៨។
រថយន្តមួយគ្រឿង ម៉ាកព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2AT 1424 បានបោះពួយយ៉ាងលឿន តាមបណ្ដោយផ្លូវជាតិលេខ ៥ ពីកើតទៅលិចលុះធ្វើដំណើរ មកដល់ចំណុចគីឡូម៉ែត្រ លេខ ១៣៩-១៤០ នៅចំណុច ភូមិថ្កួលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានរេចង្កូតធ្លាក់ចូល ទឹកស្រះតែម្ដង។
បើតាមការរៀបរាប់របស់នារីរងគ្រោះ ដែលជាម្ចាស់រថយន្តបានឲ្យដឹងថា គាត់បានធ្វើដំណើរ ពីភ្នំពេញទៅខេត្តពោធិ៍សាត់ លុះមកដល់ចំណុច កើតហេតុ ស្រាប់តែរេចង្កូតក្រឡាប់ ធ្លាក់ទៅក្នុងទឹកស្រះ តែសំណាងល្អ គឺមិនមានគ្រោះគ្រោះថ្នាក់អ្វីនោះទេ គ្រាន់តែខូចខាត រថយន្តតែប៉ុណ្ណោះ ៕




ប្រភព៖FB