អាសូរណាស់! ឃើញគោស៊ីស្រូវគេ ក្មេងប្រុស២នាក់ហែលទឹកឆ្លងប្រឡាយទៅដេញ តែត្រូវអកុសលលង់ស្លាប់ទាំងពីរ…

ស្វាយរៀង ៖ ពិតជាអាសូរណាស់ក្មេងប្រុស២នាក់បានលង់ទឹកប្រឡាយស្លាប់នៅគ្រាដែលឆ្លងប្រឡាយទឹកទៅដេញគោដែលកំពុងសុីស្រូវគ ។

ហេតុការណ៍ដ៍រន្ធត់នេះបង្កអោយមានការភ្ញាក់ផ្អើលដល់ពលរដ្ឋក្នុងភូមិនិងរាយការណ៍មកសមត្ថកិច្ច កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៦ខែ កក្កដា ឆ្នាំ២០១៨នេះ នៅចំណុចប្រឡាយទឹកមួយស្ថិតក្នុងភូមិ ប្រាសាទ ឃុំ ពោធិរាជ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងប្រុសទាំង២នាក់ បាននាំទៅមើលគោនៅវាលស្រែ ហើយគោទាំងនោះបានចុះទឹកឆ្លងប្រឡាយដើរសុីស្រូវគេ។ ហើយពេលនោះក្មេងប្រុសទាំង២នាក់ ក៏នាំគ្នាចុះហែលទឹក ដើម្បីទៅដេញគោកុំឲ្យសុីស្រូវគេ។

ប្រភពបានបន្តទៀតថា ខណៈដែលក្មេងចុះប្រឡាយទឹកហែលឆ្លងដើម្បីទៅដេញគោនោះ ពួកគេហែលមិនផុត ក៍បណ្តាលឲ្យលង់ទឹកស្លាប់ទាំង២នាក់តែម្តងទៅ។

សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះទាំង២នាក់មានឈ្មោះ ឆោម វីរៈ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ និងម្នាក់ទៀតឈ្មោះ ផុន ស៊ីណាល់ ភេទប្រុស អាយុ ១២ឆ្នាំ រស់នៅភូមិ ឃុំជាមួួយគ្នា។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុក្មេងទៅមើលគោ ពេលនោះគោឆ្លងទៅស៊ីស្រូវគេនៅត្រើយម្ខាងនៃប្រឡាយ ក៏នាំគ្នាឆ្លងទឹកប្រឡាយទៅដេញគោហើយក៏បានលង់ទឹកស្លាប់តែម្ដង។

ក្រោយពីពិនិត្យសាកសពហើយ សមត្ថកិច្ចប្រគល់សពទាំងពីរនាក់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

ប្រភព៖FB