អាសូរណាស់ ! ទៅយកប្រពន្ធទៅហែបក្ស មិនទាន់ទៅដល់ផងត្រូវរថយន្តបុកស្លាប់ភ្លាមៗនៅឯ…

ក្រុងប៉ោយប៉ែត៖ ជិះម៉ូតូទៅយកប្រពន្ធដើម្បីជួយហែបក្ស មិនទាន់ទៅដល់ផងត្រូវរថយន្តបុកស្លាប់ ហេតុការនេះកើតនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨វេលាជិត៦ នៅខាងជើងផ្សារត្រីចំងាយប្រហែល១០០ម៉ែត្រ ត្រង់ចំនុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

នៅពេលនេះជនរងគ្រោះត្រូវបានស្គាល់អត្តសញ្ញាណហើយក្រោយពីប្រពន្ធរបស់ជនរងគ្រោះបានទៅដល់កន្លែងកើតហេតុ ក្រោយពីរថយន្ត១គ្រឿងពណ៍សស្លាកលេខ1541 អត់ស្គាល់ម៉ាក បានបុកម៉ូតូម៉ាកហុងដាឌ្រីមសេ125 ពណ៍ខ្មៅស្លាកលេខ បន្ទាយមានជ័យ1D-3489 បណ្តាលអោយជនរងគ្រោះបានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។

តាមសម្តីប្រពន្ធជនរងគ្រោះបានប្រាប់ថាជនរងគ្រោះឈ្មោះ ហេង អាយុ២០ឆ្នាំរស់នៅផ្ទះជួលមួយកន្លែង(អត់ស្គាល់)នៅខាងជើងផ្សារត្រី ស្ថិតនៅក្នុងភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ប្រពន្ធជនរងគ្រោះបានប្រាប់អោយដឹងថា ជនរងគ្រោះបានជិះម៉ូតូទៅយកគាត់(ប្រពន្ធ)ដើម្បីទៅចូលរួមកង្ហែបក្សនៅព្រឹកថ្ងៃទី២៧នេះ។

លោកអនុសេនីយ៍ឯក សុិន ដូនី នគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានអោយដឹងថា រថយន្តបង្ករបានគេចខ្លួនបាត់ស្រមោលក្រោយពេលបង្ករហេតុ ឯម៉ូតូជនរងគ្រោះបានយកទៅរក្សារទុកនៅអធិដ្ឋានក្រុងប៉ោយប៉ែតរងចាំដោះស្រាយតាមនីតិវិធី។ចំនែកឯសាកសពត្រូវបានសមត្ថកិច្ចប្រគល់អោយទៅគ្រួសារនៃសពដើម្បីរៀបចំតាមប្រពៃណី៕

ប្រភព៖​ FB