
ខេត្តពោធិ៍សាត់៖ ផ្អើលអស់អ្នកភូមិមួយក្នុងខេត្តពោធិ៍សាត់ ប្រទះឃើញបុរសម្នាក់ដែលគេបានស្គាល់ថាឈ្មោះ ធឹម ហេង ភេទប្រុសអាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ បានសម្រេចចិត្តចងកសម្លាប់ខ្លួនទាំងជើងនៅជាប់នឹងគ្រែ បង្កឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មិនជឿទាល់តែសោះថា «ជាអតឃាត» តែសង្ស័យលើអំពើឃាតកម្មច្រើនជាង ហេតុការណ៍ដ៍ភ្ញាក់នេះបានកើតឡើងវេលាម៉ោង ៤ទៀបភ្លឺថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ។

បើតាមសម្តីលោក វ៉ាន់ដេត ទៀង បានលើកឡើងថា “មនុស្សចងកសម្លាប់ខ្លួន ជើងត្រូវផុតពីដីឬគ្រែ ហេតុដូចម្តេចបានជាបុរសនេះជើងអង្កុញទៅវិញ? ឃាតកម្មទេដឹង?”។ តែយ៉ាងណា ករណីស្លាប់បុរសអ្នកលកដូរនៅភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុងពោធិសាត់ ខេត្តពោធិ៍សាត់នោះ ត្រូវក្រុមគ្រូពេទ្យជំនាញខេត្តបានបញ្ជាក់ក្រោយធ្វើកោល្យវិច្ច័យថា «ពិតជាស្លាប់ដោយសារចងកពិតប្រាកដមែន» ចំពោះសាកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងប្រគល់សពអោយគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។


ប្រភព៖ FB