
ខេត្តកោះកុង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ( ម៉ូតូដួលដោយខ្លួនឯង ) បណ្តាលឲ្យរងរបួសធ្ងន់ស្រាលចំនួន២ នាក់ ស្រី១ នាក់ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០១៨ ស្ថិតនៅចំណុចអង់តែន៥ ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

ហើយម៉ូតូដែលដយលនោះម៉ាក Suzuki Nex ពាក់ស្លាកលេខ GZ.6044 បើកបរដោយឈ្មោះ ម៉ាន ចាន់ថន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ រស់នៅភូមិកំឡូត ឃុំជីផាត ស្រុកថ្មបាំង របួសបាក់ភ្លៅខាងឆ្វេង និងអ្នករួមដំណើរឈ្មោះ ឯម សុខចាន់រភេទស្រី អាយុ១៨ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ៣ សង្កាត់ស្មាច់មានជ័យ រងរបួសត្រង់មាត់ ។
បើតាមសម្តីអ្នកដែលនៅក្បែរនោះបានឲ្យដឹងថា ករណីដួលនេះមកពីអ្នកបើកបរបើកក្នុងល្បឿនលឿន (ហើយណាមួយផ្លូវមានសភាពសើមផងនោះ ដែលទើបតែភ្លៀងរួច) ក៍បណ្តាលឲ្យរអិលដួលទាំងកំរោលតែម្តងទៅ ។
បច្ចុប្បន្នជនរងគ្រោះទាំងពីរ កំពុងសំរាកព្យាបាលនៅមន្ទីពេទ្យខេត្ត ។


ប្រភព៖ FB