
គ្រោះថ្នាក់វាស្ថិតនៅវិញខ្លួនយើងជានិច្ច បើយើងមិនមានការប្រុងប្រយ័ត្នទេនោះវាអាចបង្ករឲ្យយើងស្លាប់បាត់បង់ជីវិតបានគ្រប់ពេលវេលា ដូចនេះយើងគួរតែមានការប្រុងប្រយ័ត្នគ្រប់គ្នាដើម្បីកំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតយើងបាន ។

ជាក់ស្តែងណាស់ បើយើងនៅក្នុងវិដេអូខាងលើយើងឃើញថា មានបុរសពីនាក់ ម្នាក់នៅក្រោមចាំទប់ជណ្តើរ រីឯម្នាក់ទៀត ឡើងទៅតខ្សែភ្លើងនៅចំកណ្តាលផ្លូវដែលមានបងប្រជាពលរដ្ឋកំពង់តែធ្វើដំណើរនៅតាមដងផ្លូវយ៉ាងច្រើនកុះករ ។

ហើយអ្វីដែលកាន់តែគ្រោះថ្នាក់ទៀតនោះ ពេលកំពុងតែ ត ភ្លើងសុខៗស្រាប់តែ បាក់បង្គោលភ្លើងមកត្រូវបុរសម្នាក់ដែលកំពុងតែជិះម៉ូតូក្នុងចំណោមអ្នកជិះជាច្រើននៅតាមផ្លូវនោះ បណ្តាលឲ្យផ្ទុះឆាបឆេះខ្សែរភ្លើងបង្ករឲ្យមានកាភ័យស្លនស្លោរត់ចែកជើងគ្នា តែសំណាងល្អមានបុរសម្នាក់ដែលនៅក្បែរនោះ បានស្ទុះមកជួយចាប់ទាញបុរសដែលត្រូវខ្សែរភ្លើងកំពុងតែឆបឆេះនោះចេញមកទាន់ កុំអីប្រហែលជាឆេះខ្លោចអស់ហើយក៍មិនដឹង ។


ហើយអ្វីដែលគួឲ្យកត់សម្គាល់នឹងសសើរទៀតនោះ គឺពួកគាត់បាននាំគ្នាយកទឹក ហើយខ្លះទៀតយកបំពង់បន្លត់អគ្គីភ័យមកបាញ់ពន្លត់ឲ្យរត់ទាន់ពេលវេលា ហើយភាពភ័តតក់ស្លុតក៍បាត់រលត់នៅពេលនោះផងដែរ ៕





ប្រភព៖ FB