ចិនទៀតហើយ!! រថយន្តម៉ាកលុចស៊ីសRX470បើកលឿនដូចហោះ គេចពីឆ្កែ ជ្រុលធ្លាក់ចូលស្រែ បង្ករអោយ…(ចុចអានបន្ត)


កំពង់ធំ ៖ ជនជាតិចិនម្នាក់បើករថយន្តលុចស៊ីស ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បណ្តាលរេចង្កូត ធ្លាក់ផ្លូវចូលទឹកស្រែ។
ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏នេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៣១ខែកក្តដា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំនុចភូមិ ត្រើយម្យ៉ាប ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ត១គ្រឿងម៉ាកលុចស៊ីស ៤៧០បើកបរក្នុងល្បឿនលឿនដូចហោះ តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ផ្លូវកោង បាន ជាន់ហ្វ្រាំងគេចពីសត្វឆ្កែ ក៏ជ្រុលចង្កូតបោះពួយធ្លាក់ផ្លូវចំងាយជាង៣០ម៉ែត្រ ចូលទឹកក្នុងស្រែ។ ប៉ុន្តែសំណាងល្អ គ្មានគ្រោះថ្នាក់ដល់ជីវិតឡើយគ្រាន់របួសស្រាល ព្រោះទឹករាក់ ហើយបន្ទាប់មក ក៏មានអ្នកជិតខាង រត់មកជួយសង្គ្រោះនិងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន។

សមត្ថកិច្ច បានឲ្យដឹងថា រថយន្តបង្កគ្រោះថ្នាក់ម៉ាក់លុចសីសRX470 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2M.1669 បើកបរដោយបុរសជាជនជាតិចិន មានគ្នាបីនាក់ ធ្វើដំណើរពីភ្នំពេញទៅខេត្តសៀមរាប សមត្ថកិច្ចបានបន្តថាដោយ ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កដល់អ្នកដ៏ទៃ ហើយរបួសបន្តិចបន្តួច ទើបសមត្ថកិច្ចប្រគល់អោយម្ចាស់រថយន្ត ជួលរថយន្តស្ទូចស្ទូចយកទៅជួសជុលដោយខ្លួនឯង៕

ប្រភព៖FB