ចោរកំពូលស៊យ!! លួច​បានសំរេចហើយ យកទៅលក់អោយប៉ះ​ចំម្ចាស់ ប៉ូលីសចាប់វ៉ៃខ្នោះបាន២នាក់…

ភ្នំពេញ៖ នៅវេលា​ម៉ោង២និង៣០ទៀបភ្លឺ​ថ្ងៃទី៣១ខែកក្កដា​ឆ្នាំ២០១៨ ជនសង្ស័យ២នាក់​ត្រូវបាន​ឃាត់ខ្លួន​ក្រោយពេល​ពួកគេ​ទាំង២នាក់​បានធ្វើ​សកម្មភាព​លួច​កញ្ឆេ​ពី​ជនរងគ្រោះ​នៅ​ម្តុំ​ខាងក្រោយ​ផ្សារ​ស្ទឹង​មាន​ជ​យ័​ថ្មី​ភូមិ​ទ្រា៣សង្កាត់​ស្ទឹង​មាន​ជ​យ័​ទី១ខណ្ឌ​មាន​ជ​យ័​ដែល​ម្ចាស់​កញ្ឆេ​បាន​ទុកចោល​នៅមុខ​ផ្ទះ​របស់គាត់​នៅ​ចំនុច​ខាងលើ។

ក្រោយពេល​ជនសង្ស័យ​ទាំង២នាក់​ធ្វើ​សកម្មភាព​លួចបាន​សំរេច​ហើយក៏​បាននាំគ្នា​ដឹក​តាមរ​ម៉ក​កង់៣ឆ្ពោះទៅរក​ម៉ូយ​ទិញ​នៅ​ផ្សារ​ដើម​គ ស្រប​ពេលដែល​ម្ចាស់​កញ្ឆេរ​កំពុងតែ​អង្គុយ​លក់​បន្លែរ​ក៏​បានឃើញ​កញ្ឆេរ​របស់​ខ្លួន​ដែលមាន​ឈ្មោះ​និង​លេខ​ទូរ​សព្ទ័​ជាប់​នៅលើ​កញ្ឆេរ​ក៏មាន​ការ​ងៀង​ឆ្ងល់​ហើយ​សួរ​ជនសង្ស័យ​ថា​បាន​កញ្ឆេរ​នេះ​មកពីណា​ហើយ​ជនសង្ស័យ​ក៏​ប្រាប់​វិញ​ថា​ពួកគេ​ដឹកយក​មក​លក់​ទើប​ម្ចាស់​កញ្ឆេរ​ស្រែក​ឆោឡោ​ផ្អើល​អ្នកលក់​បន្លែរ​នៅក្នុង​ផ្សា​ដើម​គ ​ចាប់បាន​ជនសង្ស័យ​ម្នាក់​ចំណែក​បក្ខពួក​ម្នាក់ទៀត​បើករ​ម៉ក​កង់៣ដឹក​កញ្ឆេរ​រត់គេចខ្លួន​បាត់។


ក្រោយមក​ជនរងគ្រោះ​បាន​ដឹក​ជនសង្ស័យ​យកមក​ប្រគល់អោយ​នគរបាល​ប៉ុស្តិ​ស្ទឹង​មាន​ជ​យ័​ទី១លុះ​នៅវេលា​ម៉ោង៩និង៣០នាទី​ថ្ងៃ​ដដែល​កម្លាំង​នគរបាល​បាន​នាំ​ជនសង្ស័យ​ទៅរក​បក្ខពួក​ម្នាក់ទៀត​នៅ​បន្ទប់​ជួល​ម្តុំ​ចាក់សម្រាម​ចាស់​ស្ទឹង​មាន​ជ​យ័​ឃាត់ខ្លួន​បាន​បក្ខពួក​ម្នាក់​ទៀតហើយ​នាំ​ជនសង្ស័យ​ទៅ​កន្លែង​ទម្លាក់​កញ្ឆេរ​ទុក​នៅ​ខាងក្រោយ​ពេទ្យរុស្ស៊ី​ប្រគល់អោយ​ម្ចាស់​វិញ។

ជនរងគ្រោះ​មានឈ្មោះ​ហ៊ួ​ត​សុភ​ក្រ័​អាយុ៣៣ឆ្នាំ​មុខរបរ​លក់​បន្លែរ​នៅ​ផ្សា​ដើម​គ ចំណែក​ជនសង្ស័យ​ខាងលើ​ទី១មានឈ្មោះ​សុខ​ជា​អាយុ១៧ឆ្នាំ​មុខរបរ​រើស​អេតចាយ​ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ដំណាក់​ធំ​សង្កាត់​ស្ទឹង​មាន​ជ​យ័២ខណ្ឌ​មាន​ជ​យ័ និង​ជនសង្ស័យ​ទី២មានឈ្មោះ​ចាន់​សុខ​ជា​អាយុ១៨ឆ្នាំ​មុខរបរ​រើស​អេតចាយ​ស្នាក់នៅ​ជាមួយគ្នា។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង២នាក់​ត្រូវបាន​ឃុំខ្លួន​និង​សាកសួរ​នៅ​ប៉ុស្តិនគរបាល​ស្ទឹង​មាន​ជ​យ័​ទី១ចាត់ការ​តាម​និតិ​វិធិ ៕

ប្រភព៖FB