រន្ធត់!! យុវជនឈាមរាវពីនាក់ មិនដឹងមានទំនាស់ពាក្យសម្តីនឹងគ្នាពីពេលណានោះទេ បានឈានដល់កាប់គ្នាឈមស្រោចពេញខ្លួនបែបនេះ..(សូមទស្សនាវិដេអូ)

កាលពីពេលថ្មីៗក្តៅៗនេះ មានវិដេអូមួយដែលកំពុងតែកក្រើកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ខណះមានយុវជន២នាក់ប្រដាប់ដោយកាំបិទតាំងតោនិងដំបងកំពុងតែសង្រ្គឺតធ្មេញដាក់គ្នា ឌឺដងផ្លែផ្កា មិនដឹងថាយុវជនពីនាក់នោះមានទំនាស់អ្វីនឹងគ្នានោះទេ ។

បើយើងមើលនៅក្នុងវិដេអូយើងឃើញថា យុវជនពីរនាក់នោះមិនដឹងមានគំនុំគុំគ្នាពីកាលណាមកនោះទេ ហើយនៅក្នុងដៃពួកគេម្នាក់ៗ មានកាន់សុទ្ធតែកាំបិតរៀងៗខ្លួន និងដំបង បាននិយាយឌឺដងផ្លែផ្កាចចារគ្នាមិនបានប៉ុន្មានផង ស្រាប់តែធ្វើឲ្យយុវជនពាក់អាវខ្មៅ បានបោះកាំបិតនិងដំបងចោលទៅ ស្រាប់តែត្រូវយុវជនម្ខាងទៀត ដែលមិនមានពាក់អាវដែលមានកាំបិតកាន់នៅនឹងដៃនោះបានហក់មកកាប់មកលើយុវជនដែលពាក់អាវនោះ  បណ្តាលឲ្យបាញ់ឈាមស្រោចពេញដី ហើយក៏រត់គេចខ្លួនបាត់តែម្តង។

យ៉ាងណាមិញ គេមិនអាចដឹងច្បាស់ពីទីតាំងកន្លែងកើតហេតុនោះទេ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនសង្ឃឹមថា សមត្ថកិច្ចនឹងស្វែងរកមុខជនដៃដល់ឃើញ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

ប្រភព៖​ FB