ប្តីប្រពន្ធវយ័ចំណាស់ពីរនាក់ បើករ៉ឺម៉កដឹកអេតចាយបទឆ្វេងមិនប្រយត្ ន័បុកជាមួយលុចស៊ីស RX300 បុកអូសផ្ទុះឆេះបណ្តាលឲ្យ…

ខេត្តព្រៃវែង៖ បើករ៉ឺម៉កដឹកអេតចាយបទឆ្វេងមិនប្រយត្ន័ បុកជាមួយលុចស៊ីស RX300 បុកអូសផ្ទុះឆេះបណ្តាលប្តីប្រពន្ធវយ័ចំណាស់ពីរនាក់ រងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧យប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ម្សិលមិញនេះ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៩២,៩៣ ស្ថិតក្នុងភូមិជ្រលង ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

តាមប្រភពសមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញរ៉ឺម៉កម៉ូតូដឹកអេតចាយមួយគ្រឿង គ្មានស្លាកលេខ បើកដោយឈ្មោះ មុំ ហ៊ន់ ភេទប្រុស អាយុ៦៧ឆ្នាំ និងមានអ្នករួមដំណើរ ម្នាក់ជាប្រពន្ធឈ្មោះ អៀង សុបុន អាយុ៦៥ឆ្នាំ អ្នកទាំង២នៅភូមិព្រៃកន្ទ្រង់ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្ត ព្រៃវែង។


បើកក្នុងទិសដៅពីកើតមកលិច លុះមកដល់កន្លែងកើតហេតុបានបទឆ្វេង ស្រាប់តែត្រូវ រថយន្ត១គ្រឿងម៉ាកលុចស៊ីសrx300ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2N.0367បើកបរដោយឈ្មោះ អេន ជា ភេទប្រុសអាយុ២៧ឆ្នាំនៅភូមិសំប៊ួរ ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង បើកពីលិចទៅកើត ជាន់ហ្វ្រាំងមិនទាន់ ក៍ជ្រុលបុកយ៉ាងពេញទំហឹងបណ្តាលអោយប៉ើងឆេះរ៉ឺម៉កបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋនិងសមត្ថកិច្ច។


ភ្លាមៗនោះសមត្ថកិច្ចបានយករថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍និង ចុះវាស់វែងឃើញថា ប្តីប្រពន្ធដែលជិៈរ៉ឺម៉កបានរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក រីឯរ៉ឺម៉កម៉ូតូខូចខាតទាំងស្រុង។ ចំពោះអ្នកបើកបររថយន្តលុចស៊ីស ត្រូវបានឃាត់ខ្លួនយកមកអធិការដ្ឋាននស្រុក ជាមួយនិងរថយន្ត រ៉ឺម៉ក ដើម្បីបំពេញតាមនិតិវិធី៕