ជម្លោះបងថ្លៃប្អូនថ្លៃ ដល់ថ្នាក់ប្អូនថ្លៃទាញកាំបិទកាប់ប្រហារបងថ្លៃហូរឈាមស្រោចខ្លួន ព្រោះតែរឿងអញ្ចឹងសោះ…(ចុចអានបន្ត)

ខេត្តក្រចេះ៖ បុរសម្នាក់ទាញកាំបិតផ្គាក់ កាប់ប្រហារបងថ្លៃ​ ២កាំបិតរងរបួសធ្ងន់ធ្ងរ នៅស្រុក​ស្នួល ហេតុការណ៍បានកើតឡើងកាលពី​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅ​ចំណុច​ភូមិ​ជ្រោះ​ជ្រៅ​ពោធិ​សាល ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ។

តាមប្រភពសមត្ថកិច្ចបានអោយដឹងថា៖ ជនរងគ្រោះ​មានឈ្មោះ សយ ចិន្តា ភេទ​ប្រុស អាយុ៣៣ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ បាន​រងរបួស​ត្រង់​ចង្កេះ​ខាងឆ្វេង និង​ប្រអប់ដៃ​ខាងឆ្វេង បណ្ដាល​ឲ្យ​ដាច់​ហូរ​ចេញឈាម។ ឯ​ជនសង្ស័យ​មានឈ្មោះ យ៉ាន់ ជា ភេទ​ប្រុស អាយុ២៨ឆ្នាំ រស់នៅ​ចំណុច​ត្រពាំង​ឈូក ភូមិ​ស្រែ​ថ្មី ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ (បាន​រត់​គេចខ្លួនបាត់)។

នៅ​មុនពេល​កើតហេតុ ជនសង្ស័យ​ឈ្មោះ យ៉ាន់ ជា បានមក​ទារ​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​សម្រាប់​អារឈើ​ពី​ជនរងគ្រោះ​ឈ្មោះ សយ ចិន្តា ដែល​ត្រូវជា​បងថ្លៃរ​បស់ជនស​ង្ស័​យ​វិញ ប៉ុន្តែ​ពេលនោះ​ជនរងគ្រោះ​មិន​ព្រម​ឲ្យ​ទៅ​ជនសង្ស័យ​វិញ បន្ទាប់មក​ពួកគេ​ទាំងពីរ​នាក់ បាន​ឈ្លោះប្រកែក​ពាក្យសម្ដី​គ្នា​យ៉ាងខ្លាំង ហើយ​ជនរងគ្រោះ​បាន​វាយ​ទៅ​ជនសង្ស័យ​មួយ​ដៃ។

ភ្លាមនោះ ដោយ​ជនសង្ស័យ​បាន​ខឹង​ខ្លាំងពេក ក៏បាន​ស្ទុះ​ទៅ​ទាញ​កាំបិទផ្គាក់ ដែល​ខ្លួន​ដាក់​តាម​ម៉ូតូ យកទៅ​កាប់​លើ​ជនរងគ្រោះ​ចំនួន​ពីរ​កាំបិត ត្រូវ​ត្រង់​ចង្កេះ​ខាងឆ្វេង​មួយ​កាំបិត និង​ត្រូវ​ត្រង់​ប្រអប់ដៃ​ខាងឆ្វេង​មួយ​កាំបិត បណ្ដាល​ឲ្យ​ដាច់​ហូរ​ចេញឈាម​យ៉ាងខ្លាំង។

បន្ទាប់មក ជនរងគ្រោះ​បាន​ស្រែក​ឲ្យ​គេ​ជួយ ភ្លាមនោះ​ក៏មាន​ប្រជាពលរដ្ឋ​ក្បែរ​នោះ បាន​រត់​មកជួយ ប៉ុន្តែ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​រត់​គេចខ្លួនបាត់ ដោយ​បោះ​កាំបិតផ្គាក់​ចោល​នៅលើ​ចិញ្ចើមផ្លូវ ឆ្ងាយ​ពី​ផ្ទះ​ជនរងគ្រោះ​ចម្ងាយ​ប្រវែង៥០ម៉ែត្រ បន្ទាប់មក​បងប្អូន​សាច់ញាតិ​ជនរងគ្រោះ​បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ នៅឯ​ប្រទេស​វៀតណាម ៕

ប្រភព៖ FB