
ពិតជាគួរឲ្យអាណិតកូននេនមួយអង្គនេះខ្លាំងណាស់ ដែលត្រូវឪពុកស្លាប់ចោលទាំងកូននេនមួយអង្គនេះទើបតែមានអាយុ៦ឆ្នាំ បើយើងនៅក្នុងវិដេអូយើងឃើញថា កូននេននោះបានយំយ៉ាងខ្លាំងបន្ទាប់ពីសពឪពុកត្រូវបានបូជាទៅនោះ ។

យើងតាមប្រភពហ្វេសប៊ុករបស់ព្រះអង្គព្រះនាម ” សុវណ្ណ ឆៃ ” លោកបានសសេរបង្ហោះដូច្នេះថា ( កូនណេនមានសង្ឃដិកាថា នឹកពុកណាស់ ឪពុករបស់ព្រះអង្គឈ្មោះ វ៉េត គាត់បានស្លាប់កាលពីថ្ងៃម្សិលមិញនេះ ពេលដែលនិយាយរឿងពុកពេលណា លោកយំរហូត អាយុ6ឆ្នាំហើយ។ បូជាសពបងប្រុស វ៉េត កូនប្រុសពៅលុតជង្គុងនៅមុខមឈ្ឈូសសពឪពុក ទោះជាអ្នកព្យាយាមរក្សាអំណាចដល់កម្រិតណា ក៏វាមិនអាចជួយអោយអ្នកអមតៈបានឡើយ។កូនណេនជាកូនបងប្រុស វ៉េត យំនឹកឪពុកទើបតែស្លាប់ទៅថ្មីៗនេះ អាយុទើបតែ6ឆ្នាំត្រូវអត់បាយល្ងាចទៀត ម្តាយក្លាយជាស្ត្រីមេម៉ាយត្រូវចិញ្ចឹមកូនតូចៗបួននាក់ វត្តព្រះពុទ្ធសិរី ភូមិគ្រៀលពង ឃុំពពេល ស្រុកសូត្រនិគម ខេត្តសៀមរាប ជីវិតអ្នកក្រ ។
ក្រោកព្រឹកឡើងបាត់កូនណេនស្មានតែរត់ទៅផ្ទះ តាមពិតនិមន្តមកកន្លែងបូជាសពឪពុកសោះ ឈឺចាប់ណាស់អារម្មណ៍បាត់បង់មនុស្សជាទីស្រលាញ់គ្មានថ្ងៃបានជួបវិញ )៕





ប្រភព៖ សុវណ្ណ ឆ័យ