មាន​អ្នក​ខ​ល​មក​ក៏​ទាញ​ទូរ​សព្ទ​មក​ទទួល​តែ​ធ្លាក់​ទូរ​សព្ទ​ទៅ​ក្រោម​ជើង​ក៏​អោន​រើស ងើប​មកវិញ​បួង​ចង្កូត​មិនទាន់​ក៏​ជ្រុល​ទៅបុក​ក្បាល​នាគ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​រង​ការខូចខាត…​

ភ្នំពេញ៖ រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ បើកបុក​ក្បាល​នាគ​ចែក​ទ្រូងផ្លូវ រង​ការខូចខាត​ ហេតុការណ៍​នេះ​កើតឡើង​ការ​ពី​វេលា​ម៉ោង ១១និង១០នាទី​យប់​ ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​លេខ១៤៣ សង្កាត់​បឹង​ព្រលិត ខណ្ឌ៧មករា រាជធានី​ភ្នំពេញ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កឡើង​ដោយ​នារី​ម្នាក់ បើករថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស​មួយគ្រឿង​ក្នុង​ល្បឿន​លឿន​ពេក ទាញ​ទូរ​សព្ទ​មក​ជ្រុះ​ក៏​អោន​រើស ទើប​បណ្តាល​ឲ្យ​រេ​ចង្កូត​ទៅបុក​ក្បាល​នាគ​ចែក​ទ្រូងផ្លូវ រង​ការខូចខាត​ទ្រូង​ផ្លូវវៀច​ចេញពី​ជួរ១កង់ ។


មុនពេល​កើតហេតុ​គេ​ឃើញ​នារី​ម្នាក់​បើករថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-9283 បើក​តាម​បណ្តោយ​ផ្លូវ ព្រះសីហនុ​ទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន ហើយ​ជិត​ដល់​កន្លែងកើតហេតុ​ផ្លូវបែក​ជា​បួន​ក៏មាន​អ្នក​ខ​ល​មក​ក៏​ទាញ​ទូរ​សព្ទ​មក​ទទួល​តែ​ធ្លាក់​ទូរ​សព្ទ​ទៅ​ក្រោម​ជើង​ក៏​អោន​រើស ងើប​មកវិញ​បួង​ចង្កូត​មិនទាន់​ក៏​ជ្រុល​ទៅបុក​ក្បាល​នាគ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​ទ្រូង​ផ្លូវវៀច​ចេញពី​ជួរ​មួយ​កង់។ រីឯ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ ផ្ទុះ​ពោង​សុវត្ថិភាព​ទាំង២ តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​មាន​អ្នករងរបួស​នោះទេ ។

ក្រោយពេល​កើតហេតុ​ម្ចាស់​រថយន្ត​ក៏​ប្រមូល​អីវ៉ាន់​ចេញពី​រថយន្ត​អស់​រត់គេចខ្លួន​បាត់ស្រមោល។ សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​ដល់ទី​តាំង​កន្លែង​កើតហេតុ វាស់វែង​ស្ទូច​រថយន្ត​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាច​ណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ដោះស្រាយ​ទៅតាម​និតិ​វិធី​ច្បាប់ ៕

ប្រភព៖ FB