ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្ដាលឲ្យភាគីអ្នកបើកម៉ូតូរងរបួសធ្ងន់ កំពុងសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត្រ ហេតុការនេះបានកើតឡើងនៅវេលាម៉ោង ១០និង១៥ នាទីយប់ថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០១៨ ទៅតាមបណ្ដោយផ្លូវលេខ ១០៦ និងកែង ផ្លូវលេខ ៦១ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុមាន រថយន្តមួយគ្រឿងម៉ាក FUSO ពណ៌ ក្រហមពាក់ស្លាកលេខ ស្វាយរៀង 3A-0707 បើកដោយបុរសម្នាក់ធ្វើដំណើរ៣នាក់ទៀតតាមបណ្ដោយផ្លូវលេខ ៦១ ក្នុងទិសដៅពីត្បូងទៅជើងខណៈពេលមកដល់ចំណុចកើតហេតុ ផ្លូវបំបែកជាបួន ក៏មានក៏ម៉ូតូ ១ គ្រឿងទៀតម៉ាក Nex ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GK-8474 ជិៈដោយបុរសម្នាក់ធ្វើដំណើរតាមដងផ្លូវលេខ ១០៦ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុក រថយន្ដយ៉ាងពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់បាក់ដៃបាក់ជើងខាងឆ្វេងត្រូវបានបញ្ជូនទៅមន្ទីពេទ្យកាល់មែត្រដឹកភ្លាមៗ រីឯម្ចាស់រថយន្តរត់បាត់ស្រមោលពីកន្លែងកើហេតុ។

ក្រោយពេលកើតហេតុសមត្ថដោកិច្ចមូលដ្ឋានបានអោយ ភាគីទាំងសងខាងដោះស្រាយគ្នា ប៉ុន្តែមិនត្រូវ ទើបកម្លាំងសមត្ថកិច្ចជំនាញនៃការិយាល័យរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងនិងយកទៅរក្សាទុករងចាំការដោះស្រាយនៅពេលក្រោយ៕






ប្រភព៖ FB