មណ្ឌលសុខភាពកំពង់រាបត្រូវបានប្តូរទីតាំងបន្ទាប់ពីច្រាំងទន្លេបាក់ជិតមកដល់..

កំពង់ចា៖ មណ្ឌលសុខភាពកំពង់រាប បានផ្លាស់ទីជាបណ្តោះអាសន្នហើយ​បន្ទាប់ពីច្រាំងទន្លេមេគង្គបានបាក់កាន់តែខិតជិតមកដល់ ដែលអាច​​នឹងទាញ ទម្លាក់អគាររបស់មណ្ឌលនេះនៅពេលទឹកស្រកទៅវិញ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម ដែលបានទៅពិនិត្យមើលស្ថានភាពទឹកជំនន់ និងច្រាំងទន្លេមេគង្គបាក់ជាបន្តបន្ទាប់ នៅឃុំកំពង់រាបស្រុកកោះសូទិនកាលពីថ្ងៃទី០១ខែសីហាបានប្រាប់រស្មីកម្ពុជានៅព្រឹកថ្ងៃទី០២សីហាថា អគារមណ្ឌលសុខភាពកំពង់រាបអាចនឹងត្រូវ​ធ្លាក់ចូលក្នុងទឹកទន្លេដោយសារច្រាំងបាក់ក្នុងពេលទឹកស្រកទៅវិញនៅពេលខាងមុខ។

ឯកឧត្តមអភិបាលបានបញ្ជាក់ថាយើងបានឯកភាពគ្នាជាមួយនឹងមន្ទីរជំនាញឲ្យរើសម្ភារៈ ដែលចាំបាច់ចេញពីមណ្ឌលនេះទៅដាក់នៅវត្ត​កំពង់រាបជាបណ្តោះអាសន្ន ដើម្បីកុំរាំងស្ទះដល់ការបម្រើសេវាជូនប្រជាពលរដ្ឋដែលកំពុងតែរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ។

ប្រភព៖ Pen Khon