
ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ខាងត្បូងប៉ុស្តិ៍បាក់ខែង ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

បុរសរងគ្រោះឈ្មោះ ផាត់ សុខលីន អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិថ្មី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានជិះបើកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1F-1857 ។


ប្រជាពលរដ្ឋបានឃើញគោយន្តដឹកឫស្សីពេញប្រៀប ជាមួយនឹងម៉ូតូរងគ្រោះ បានបើកស្របទិសគ្នាពីត្បូងទៅជើង គោយន្តបើកពីខាងមុខ ម៉ូតូបើកពីខាងក្រោយ ខណៈមកដល់ចំណុចកើតហេតុ សង្ស័យម្ចាស់ម៉ូតូរងគ្រោះងងឹតមុខ មើលមិនឃើញ ឬជាន់ហ្វ្រាំងមិនជាប់យ៉ាងណានោះទេ បានជាជ្រុលចង្កូតទៅបុកពេញទំហឹងចូលចំពីក្រោយប្រលូញឫស្សី បណ្តាលឲ្យមុតជង់ត្រង់បំពង់កធ្លាយទៅម្ខាងដួលប្រកាច់ស្លាប់យ៉ាងរន្ធត់ ៕

ប្រភព៖ FB