ជាងជួសជុលរថយន្ត​ម្នាក់ ដេកស្លាប់​ក្នុង​បន្ទប់​ជួល គេសង្ស័យថា…

កំពង់ឆ្នាំង៖ជាងជួសជុលរថយន្ត​ម្នាក់ ដេកស្លាប់​ក្នុង​បន្ទប់​ជួល នៅ​ក្រុងកំពង់ឆ្នាំង ករណីនេះបង្ក​ការភ្ញាក់ផ្អើល​កើតឡើង​នៅ​ម៉ោង​ប្រមាណ​ជា៨និង៥៩នាទី​ព្រឹក​ថ្ងៃទី៤ សីហា ២០១៨ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

សព​ឈ្មោះ ដា​ញ់ បុត្តា អាយុ៣៨ឆ្នាំ មុខរបរ​ជាង​ឡាន​ស្នាក់ នៅក្នុង​ភូមិ​សង្កាត់​កើតហេតុ ខាងលើ មាន​ប្រពន្ធ​ឈ្មោះ ម៉ៅ​សុ​ណ្ណា​រដ្ឋ អាយុ៣៦ឆ្នាំ មានកូន២នាក់ នៅក្នុង​បន្ទុក ហើយ​មក​ជួល​បន្ទុប​ជួល​ស្នាក់​នៅបាន២ខែ។

ជនរងគ្រោះ(សព) ធ្លាប់មាន​ជំងឺ​ប្រចាំកាយ​ខ្សោយក្រលៀន ហើយ​បាន​ធ្លាប់​ទៅ​ព្យាបាល​នៅ​ប្រទេស​ឥណ្ឌា ក្រោយមក​សុខភាព​បាន​ធ្លាក់​ខ្សោយ ទៅ។

មុន​ថ្ងៃកើតហេតុ១ថ្ងៃ ប្រពន្ធ​ជនរងគ្រោះ​បាន​ទៅ​ភ្នំពេញ ដោយ​ទុក​ឲ្យ​ជនរងគ្រោះ​ដេកស្លាប់​នៅក្នុង​បន្ទប់​ម្នាក់ឯង នៅពេលដែល​គេ​យក​ឡាន​មក​ធ្វើ ហើយ​កូនជាង​ទូរស័ព្ទ​ចូល​មិន​លើក ហើយ​បាន​តាម​មកដល់​បន្ទប់​គោះទ្វារ​ហៅ​មិន​ភ្ញាក់ រួច​ម្ចាស់​ផ្ទះជួល​ឲ្យ​វាយ​កញ្ចក់​បំបែក ទើបបាន​ដឹងថា ជនរងគ្រោះ​ដេកស្លាប់​នៅលើ​ពូក​ម្នាក់ឯង។ ភ្លាមៗនោះ​ម្ចាស់​ផ្ទះជួល និង​គ្រួសារ បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ធ្វើការ​ពិនិត្យភ្លាមៗផងដែរ៕

ប្រភព៖ FB