
ភ្នំពេញ៖ តារាសម្ដែង លោក ញ៉ែម សុគន្ធ បានរងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍នៅភ្នំពេញ ហេតុការណ៍នេះដែរបានបង្ករឡើងកាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវបំបែកជាបួនលើមហាវិថីម៉ៅសេទុង កែងផ្លូវ១៩៣ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ឯ

មុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់ ដែលស្គាល់ថា ជាតារាសិល្បៈឈ្មោះ ញ៉ែម សុគន្ធ បានបើករថយន្តម៉ាក Toyota Highlander មួយគ្រឿង ពណ៌ស្ករពាក់ស្លាកលេខ ភ្នំពេញ 2AK-5321 ធ្វើដំណើរតាមបណ្ដោយមហាវិថីម៉ៅសេទុង ទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ដោយមិនដឹងមានមូលហេតុអ្វី ស្រាប់តែគេឃើញរថយន្តរបស់លោក ញ៉ែម សុគន្ធ បានរេចង្កូតទៅបុករះក្បាលនាគកណ្ដាលទ្រូងផ្លូវយ៉ាងពេញទំហឹងតែម្ដង បណ្ដាលឲ្យតារាសម្ដែងរូបនេះ រងរបួសធ្ងន់ ដោយបានហោះប្លោងទៅបុកផ្ទប់នឹងកញ្ចក់រថយន្ត ហើយត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាម។



ចំណែករថយន្តវិញ បានផ្ទុះពោងសុវត្ថិភាពទាំងអស់ និងខូចខាតផ្នែកខាងមុខយ៉ាងដំណំតែម្ដង ខណៈរបាំងថ្មជាច្រើនកង់បានបាក់ខ្ទេច និងខ្ទាតចេញពីជួររបាត់រប៉ាយពេញផ្លូវ។
សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង និងស្ទូចរថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំភាគីម្ចាស់រថយន្តចូលខ្លួនដោះស្រាយសំណងខូចខាតទ្រព្យសម្បត្តិរដ្ឋតាមនីតិវិធី៕

