រថយន្ត​ដឹក​សត្វព្រៃបើក​គេច​បុក​បា​រ៉ា​ស់​ប៉េអឹមលឿន​ដូច​ហោះ ជ្រុលចង្កូត​ធ្លាក់​ចូល…

បន្ទាយមានជ័យ៖ រថយន្ត​ដឹក​សត្វព្រៃបើក​លឿន​ដូច​ហោះ ដើម្បីគេចពីការតាមប្រមាញ់ របស់អាវុធហត្ថ ជ្រុលចង្កូត​ធ្លាក់​ចូលទឹកស្រះ​នៅស្រុក​ព្រះនេត្រព្រះ ហេតុការណ៍នេះបានកើតឡើង កាលពី​ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ៦ ស្ថិតក្នុង​ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

បន្ទាប់ពី​បើក​រត់គេច​បុក​បា​រ៉ា​ស់​រថយន្ត​ប៉េអឹម ពី​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ រួច​រត់តាម​ផ្លូវជាតិ​លេខ៥ រហូតដល់​ផ្លូវជាតិ​លេខ៦ សំដៅទៅ​សៀមរាប ដល់​ចំណុច​ខាងលើ រត់​មិន​រួច​ដោយ សមត្ថកិច្ច​យក​រថយន្ត​ធុន​ធំ​បិទផ្លូវ ទើប​បង្ក​ឲ្យ​រថយន្ត​ដឹក​សត្វព្រៃ បត់​ស្តាំ​សំដៅ​ចូល​ផ្ទះ​អ្នកស្រុក​លោត​ទំលាក់​ពី​រថយន្ត បណ្តាល​ឲ្យ​រថ​យន្តហោះ​ធ្លាក់ចូល​ស្រះ ។

កម្លាំង​ខេត្ត​កំពុង​ប្រដេញ​ចាប់ ទើប​លោក​ស្នើសុំ​រថយន្ត​យី​ឌុប ឲ្យ​ឈប់​ពាំង​ផ្លូវ មិន​ឲ្យ​រថយន្ត​ទៅមុខ​រួច ទើប​ធ្វើ​ឲ្យ​រថយន្ត​ហា​ឡែ​ន​ដឺ ពណ៌​ទឹកប្រាក់ ដែល​សមត្ថកិច្ច​កាក់​មិន​ឈប់ បើក​គេច​ចូល​ផ្ទះ​ពលរដ្ឋ ហើយ​ធ្លាក់ចូល​ទឹកស្រះ បាន​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ២នាក់ ឈ្មោះ បាន ផា​រៈ ភេទ​ប្រុស អាយុ២៨ឆ្នាំ និង​ឈ្មោះ យ៉ាន់ យេ​ង ភេទ​ប្រុស អាយុ៣៩ឆ្នាំ អ្នក​ទាំង២រស់នៅ ខេត្តសៀមរាប ។

ឃាត់ខ្លួន​ជនសង្ស័យ បាន​បញ្ជូនទៅ​អាវុធហត្ថ​ខេត្ត​ភា្ល​ម ៗ ចំណែក​រថយន្ត​ដែល​ធ្លាក់ចូល​ក្នុង​ស្រះ បាន​យក​រថយន្ត​សន្ទូច​ពីរ​គ្រឿង​មក​ស្ទូច​ចេញពី​ក្នុង​ស្រះ ដោយ​ក្នុង​រថយន្ត​ផ្ទុក​ទៅដោយ​សត្វព្រៃ​ពេញ​មួយ​រថយន្ត រួមមាន សត្វ​អណ្តើក កន្ធាយ អ​ន្ស​ង ក្នុងនោះ មួយចំនួន​ត្រូវបាន​រួច​ហែល​ពេញ​ស្រះ ។ រថយន្ត​មាន​ពាក់​ស្លាក់​លេខ ភ្នំពេញ 2Y-9941 សេរី​ឆ្នាំ២០០៥ ហើយ​ក្នុង​រថយន្ត​មាន​ស្លាក​លេខ​ផ្សេងទៀត​ដូចជា ភ្នំពេញ 2Z-9183 ។

ក្រោយ​ស្ទូច​ឡើង​មកលើ​សមត្ថកិច្ច​បាន ប្រមូល​ទាំង​សត្វ និង​រថយន្ត​បញ្ជូនមក​រក្សាទុក​នៅ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ។ រថយន្ត​ដឹក​សត្វព្រៃ​នេះ គឺ​នាំចូល​ពី​ប្រទេស​ថៃ តាម​ច្រករបៀង​ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្វាយចេក សំដៅទៅ​ខេត្តសៀមរាប ៕


ប្រភព៖ FB