រួចគេចខ្លួនបាន៣ថ្ងៃ សមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនចោរ ប្លន់បាន២នាក់ មានម្នាក់ជា… (ចុចអានបន្ត)

ភ្នំពេញ ៖ នៅពីថ្ងៃទី៦ ខែសីហា ឆ្នាំ ២០១៨ នេះសមត្ថកិច្ចនគរបាល ព្រហ្មទណ្ឌ ខណ្ឌចំការមន សហការជាមួយ នគរបាល ប៉ុស្តិ៍សង្កាត់ ទំនប់ទឹក បានចាប់ខ្លួនចោរប្លន់២នាក់ ជាបន្តបន្ទាប់ ក្រោយធ្វើសកម្មភាពប្លន់ម៉ូតូ នៅចំណុចសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង២និង៤០នាទី រំលងអាធ្រាត្រឈាន ចូលថ្ងៃទី៣ ខែសីហា ឆ្នាំ ២០១៨ មានករណី ជនប្រដាប់ អាវុធ៣នាក់ ធ្វើសកម្មភាពភ្ជង់ប្លន់ម៉ូតូ ពីជនរងគ្រោះ ឈ្មោះ រ៉ន ស្រីនីត ប្លន់យកម៉ូតូស៊ុយសូគីលេត ពណ៌ក្រហម~ស ពាក់ស្លាកលេខ កណ្តាល ១Z ២៤០៣ នៅចំណុចផ្លូវមុនីរ៉េតកែងផ្លូវម៉ៅសេទុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។ ភ្លាមៗជនរងគ្រោះបាន ទៅប៉ុស្តិ៍ដាក់ពាក្យបណ្ដឹងដើម្បីអោយសមត្ថកិច្ចស្រាវជ្រាវរកជនល្មើសចាត់ការតាមផ្លូវច្បាប់ ។

លោក ហ៊ាង ថារ៉េត អធិការ រងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ ខណ្ឌចំការមន បានអោយដឹងថា ក្រោយពីមានពាក្យបណ្តឹង របស់ស្រ្តីរង គ្រោះថា មានក្រុមចោរប្រដាប់អាវុធខ្លី រួចក៏បើការ ស៊ើបអង្កេតសហការជាមួយនគរបាលប៉ុស្តិ៍សង្កាត់ទំនប់ទឹក រហូតដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ ក៏ឈានដល់ឃាត់ជនសង្ស័យមានឈ្មោះ រ៉ាត់ វណ្ណី អាយុ៣៦ឆ្នាំ មុខរបរ សន្តិសុខឯកជន ស្នាក់នៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅចំណុច ផ្លូវសប៊ិត សង្កាត់ទន្លេបាសាក់ ហើយសាកសួរនាំជនសង្ស័យ បានទទួលស្គាល់ បានប្រព្រឹត្ត ប្លន់ប្រដាប់អាវុធ ដកកាំភ្លើងម៉ាកកា៥៤ភ្ជង់ប្លន់យកម៉ូតូពីស្រ្តីរងគ្រោះ ។

លោកអធិការរងបន្តទៀតថា ក្រោយពីសួរនាំជនសង្ស័យ បានឆ្លើយសារភាពថា បានយក ម៉ូតូរងគ្រោះ ទៅលក់អោយគេ នៅស្រុកសំរោង ខេត្តតាកែវ បានតំលៃ៦៥០ដុល្លារ រួចក៏បាន សហការជាមួយនគរបាល ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការរាជធានីភ្នំពេញ និងសហការជាអធិការស្រុកសំរោង ខេត្តតាកែវ ឃាត់បុរសជនសង្ស័យឈ្មោះ សន សំអាត ភេទប្រុស អាយុ៤០ឆ្នាំ ជាកសិករស្នាក់នៅភូមិពេជ្រឥន្រ្ទា ឃុំ បឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ឃាត់ពីបទទទួលផលចោរកម្ម យកមកអធិការដ្ឋាន នគរបាលខណ្ឌចំការមន ហើយជនសង្ស័យទទួលស្គាល់បានទិញម៉ូតូម៉ាកម៉ូតូស៊ុយសូគីលេត ពណ៌ក្រហម~ស ពាក់ស្លាកលេខ កណ្តាល ១Z-២៤០៣ ក្នុងតំលៃ៦៨០ដុល្លារ ហើយខ្លួនយកទៅលក់ បន្តអោយទៅខេត្តកំពង់ស្ពឺ បានតំលៃ៧២០ដុល្លារ ក្រោយមកក៏លុយចាយវាយអស់ ទើបសមត្ថកិច្ចមកដល់ចាប់ខ្លួនតែម្ដង ។

សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យ២នាក់ម្នាក់ ពីបទប្រើអាវុធខ្លីម៉ាកកា៥៤ភ្ជង់ ប្លន់ម៉ូតូស្រ្តី រងគ្រោះបានសំរេច និងជនសង្ស័យម្នាក់ ទៀតឃាត់ ពីបទទទួលលផលចោរកម្មទិញ ម៉ូតូដោយ គ្មានឯកសារនិងកសាងសំណុំរឿង បញ្ជូលទៅតុលាការ ដើម្បីចាត់ការបន្ត តាមនីតិវិធីតាម ផ្លូវច្បាប់ ៕

ប្រភព៖ FB