សាហាវដូចក្នុងរឿងចឹង..! បើករថយន្ត​ដេញតាម​ឈប់​ពាំង​ពីមុខ ​រួចដក​កាំភ្លើងខ្លី​បាញ់១គ្រាប់​ចំក្បាល ស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីពេទ្យ..(ចុចអានបន្ត)

បាត់ដំបង៖ ពិតជាសាហាវមែន !!អ្នកជិះរថយន្តហាយឡិនឌរ័ ខឹងអ្នកបើករថយន្ត​ដឹក​ទឹកកក​ បើកគៀរហើយ មិនឈប់ ​បើករថយន្ត​តាម​ស្ទាក់​បាញ់​ចំក្បាល១គ្រាប់​ស្លាប់ម្នាក់ នៅ​បាត់ដំបង ហេតុការណ៍នេះបានកើតឡើងកាលពី​វេលា​ម៉ោង១០យប់​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅ​លើផ្លូវ​ត្រង់ចំណុច​វាល​អន្ទង់.ស ក្នុងភូមិ​ក្រពើ​ជើង ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់។

ជនរងគ្រោះ​ខាងលើ ឈ្មោះ​ពេជ្រ ពិសា ហៅ​ពីរ អាយុ២៥ឆ្នាំ បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ
និង​អ្នករួមដំណើរ២នាក់​ទៀត គឺ​ឈ្មោះ​ហេង ចិ​ត្រា ហៅ​ឡិច អាយុ២០ឆ្នាំ និង​ឈ្មោះ​ប៊ូ ច​ន្ធី ហៅ​ប៉ោង អាយុ២៧ឆ្នាំ ពួកគេ​ទាំង៣នាក់ រស់នៅ​ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណន់ បានជិះ​រថយន្ត​ដឹក​ទឹកកក ពាក់​ស្លាក​លេខ បាត់ដំបង​3A-3095 (មិនមានគ្រោះថ្នាក់ទេ)។


សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បើតាម​ព័ត៌មាន គឺ​ជនដៃដល់​មាន​បក្សពួក២នាក់ ជិះ​រថយន្ត​ម៉ាក​ហាយ​ឡិន​ឌ័​រ ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា​ពី​បាត់ដំបង ទៅកាន់​កំពីងពួយ។

ក្រុម​ជនដៃដល់​បាន​បើករថយន្ត​ដេញតាមរ​ថ​យន្ត​ជនរងគ្រោះ ហើយ​ឈប់​ពាំង​ពីមុខ ពេលនោះ ជន​មិន​ស្គាល់មុខ២នាក់​បាន​ចុះ​ពី​រថយន្ត​សួរនាំ​ជនរងគ្រោះ​ថា «ហេតុអ្វី​បាន​បើករថយន្ត​ប៉ះ​រថយន្ត​អញ​ហើយ​មិន​ឈប់?»។


ពេលនោះ អ្នកបើករថយន្ត​ដឹក​ទឹកកក​ឆ្លើយតប​ថា «ខ្លួន​មិនបាន​ដឹង​ទេ…» ភ្លាមនោះ ជន​ម្នា​ក់បាន​ដក​កាំភ្លើងខ្លី​បាញ់១គ្រាប់​ចំក្បាល​អ្នកបើកបរ រួច​ខ្មាន់កាំភ្លើង​ទាំង២នាក់​ឡើង​រថយន្ត​បើក​ត្រឡប់មក​ក្រោយ​វិញ​បាត់ស្រមោល​ទាំងយប់ភ្លាមៗដែរ។ ជនរងគ្រោះ​ត្រូវបាន​បញ្ជូនភ្លាមៗ ទៅកាន់​មន្ទីរពេទ្យ​ក៏បាន​ស្លាប់​តែម្ដង។

សមត្ថកិច្ច​បាន​រកឃើញ​គ្រាប់​កាំភ្លើងខ្លី២គ្រាប់ ដែល​មិនទាន់​បាញ់ និង​សំបក​គ្រាប់១គ្រាប់ ដែល​មន្ត្រី​ជំនាញ​អះអាងថា ជា​គ្រាប់កាំភ្លើង​ខ្លីម៉ាក «ប៉េអា​ម៉ាប់»។ បើតាម​មន្ត្រី​ជំនាញ​បាន​បង្ហើប​ថា គេ​សង្ស័យ​ផ្ដើមចេញពី​គំនុំ​ច្រើនជាង​ករណី​បើករថយន្ត​ប៉ះពារ​គ្នា ព្រោះ​សមត្ថកិច្ច​ហាក់​មាន​តម្រុយខ្លះៗហើយ៕

ប្រភព៖ FB