ព្រះសីហនុ៖ កាលពីយប់ថ្ងៃទី១២ ខែសីហា សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានសហការគ្នា ស្រាវជ្រាវឆ្មក់ចាប់បានជនជាតិចិន ដែលជាអ្នកដើរផ្សព្វផ្សាយចែកខិត្តបណ្ណម៉ាស្សានោះ បានចំនួន៦នាក់ និងដកហូតបានខិត្តប័ណ្ណ ជាច្រើនសន្លឹក។ នេះបើតាមហ្វេសប៊ុកផេកអគ្គស្នងការនគរបាលជាតិ ចេញផ្សាយនៅរសៀលថ្ងៃទី១៣ ខែសីហានេះ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានឱ្យដឹងថា ពេលដែលហៅអ្នកជំនាញ មកធ្វើការបកប្រែភាសាចិន ក្នុងខិត្តប័ណ្ណទាំងនោះ មានន័យត្រឹមតែ សេវាកម្មម៉ាស្សាប៉ុណ្ណោះ ប៉ុន្តែរូបភាព វាបង្កប់ ទៅជាការ ផ្សព្វផ្សាយអាជីវកម្មផ្លូវភេទ ឬ ពេស្យាចារ ដែលជាអំពើខុសច្បាប់ នៅប្រទេសកម្ពុជា។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា បុរសជនជាតិចិនទាំង៦នាក់ នោះ យើងបានធ្វើការអប់រំ ឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពផ្សព្វផ្សាយនេះទាំងស្រុង ពីព្រោះវាជាអំពើខុសច្បាប់នៅកម្ពុជា៕






ប្រភព៖FB