ខេត្តបន្ទាយមានជ័យ :ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី១៤ខែសីហា ឆ្នាំ២០១៨ នៅចំណុចនៅលើកំណាត់ផ្លូវជាតិលេខ១៥៩Cភូមិរោងគោកណ្តាល ឃុំចំណោមស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។

តាមប្រភពនាយប៉ុស្ថិ៍នគរបាលរដ្ឋាលឃុំចំណោម បានបា្រប់ឱ្យដឹងថា : មុនពេលកើតហេតុ រថយន្តកាមរីពណ៌ស កែច្នៃទ្រុង ខាងលើ ពាក់ស្លាកលេខ៣៤២០ ភព២ បានធ្វើដំណើរពីទិសខាងត្បូងទៅជើង។ លុះមកដល់កន្លែងកើតហេតុស្រាប់តែ រថយន្តឆាបឆេះជាណ្តាតភ្លើងចេញពីផ្នែកខាងមុខ តែម្តង។

នៅពេលនោះ អ្នកជិះលើរថយន្តប្រមាណ៩នាក់ នាំគ្នារត់ចេញស្រែកឱ្យអ្នកភូមិជួយ ។អ្នកភូមិបាននាំគ្នាដងទឹកជះពន្លត់ផង ភ្លៀងធ្លាក់មកខ្លាំងមកផង ទើបភ្លើងបានរលត់។អ្នកបើករថយន្តមានឈ្មោះ ម៉ក់ ចន្ថា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិចំការស្រូវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ប្រាប់សមត្ថកិច្ច: មូលហេតុរថយន្តនោះដាច់ខ្សែពាន បង្កឱ្យផ្ទុះធុងទឹកហើយហុយផ្សែងឆ្លងចរន្តជាអគ្គិភ័យតែម្តង៕

ប្រភព៖ FB