កំពង់ឆ្នាំង៖ ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍នេះ កើតឡើងនៅវេលា ម៉ោង៥ថ្ងៃទី១៤ខែសីហា ឆ្នាំ២០១៨នេះ នៅលើផ្លូវជាតិលេខ៥ ខាងត្បូងផ្លូវខ្លោងទ្វារចូល វត្តមង្គល់បញ្ញា ហៅវត្តបាញ់ស្គោល ស្ថិតក្នុងភូមស្ពករាជ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

បើតាមសមត្ថកិច្ច នគរបាលពីកន្លែង កើតហេតុបានឱ្យដឹងថា គោយន្តកែច្នៃ នេះដឹកក្អម ឆ្នាំងដីចេញពីភូមិបាញ់ស្គោល គោលដៅដឹកលក់ ទៅតាមបណ្ដាខេត្តនានា ក្នុងប្រទេស ប៉ុន្តែអកុសល់ កំពុងធ្វើដំណើរមកដល់កន្លែង កើតហេតុស្រាប់តែមានរថយន្ត ពីរគ្រឿង កំពុងតែបើកវ៉ាជែងគ្នា ធ្វើអោយអ្នកបើកបរ ដែលជាម្ចាស់គោយន្តនេះ ភ័យបើកគិច ជ្រុលទៅក្រឡាប់ផ្ងាជើងឡើង លើក្នុងទឹកប្រឡាយតែម្ដង។

សូមបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ មិនបណ្ដាលអោយ មនុស្សស្លាប់ឬរងរបួសធ្ងន់ធ្ងនោះទេ គឺគ្រាន់តែ របួសស្រាលៗ២នាក់ប៉ុណ្ណោះ៕


ប្រភព៖ FB