ភ្នំពេញ៖ ហេតុការណ៍នេះត្រូវបាន លោក ឃួង ស្រេង អភិបាលក្រុងភ្នំពេញ និងព្រះរាជអាជ្ញាអមសាលាដំបូងក្រងភ្នំពេញ បញ្ជាឱ្យសមត្ថកិច្ចឃាត់ខ្លួន ម្ចាស់រថយន្តស៊េរីទំនើប Lexus 570 រួមទាំងម្ចាស់រថយន្តស្ទួច យកទៅអធិការខណ្ឌឬស្សីកែវ ដើម្បីធ្វើការសួរនាំតាមនីតិវិធីច្បាប់។

នៅព្រឹកថ្ងៃទី១៥ ខែសីហាឆ្នាំ២០១៨នេះ តំណាងអយ្យការបានដឹកនាំកម្លាំងនគរបាលចរាចរណ៍ ចុះទៅដកហូតយករថយន្តបង្កនេះ មកវិញ ស្ថិតនៅចំណុចផ្ទះលេខ R02-04 ក្រុម១ ភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ដំណើររឿងហេតុ៖បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្ត Lexus 570 ពាក់ស្លាកលេខរដ្ឋ:07-2-8989 បុកបង្គោលភ្លើងបាក់មួយដើម នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ កាលពីវេលាម៉ោងជាង៣ទៀបភ្លឺ ថ្ងៃទី១៥ខែសីហាឆ្នាំ២០១៨ ត្រូវបានមន្ត្រីចរាចរណ៍

បានហៅរថយន្តស្ទួចដើម្បីដឹកយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប៉ុន្តែដោយសារតែមន្ត្រីចរាចរណ៍ទៅមុន បែរជាម្ចាស់រថយន្ត Lexus 570នេះ យកកាំភ្លើងភ្ជង់ម្ចាស់ឡានស្ទួច មិនឱ្យយកមកស្នងការ បែរឱ្យដឹកយកទៅផ្ទះរបស់ខ្លួនវិញ។
បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៍ភ្លាមៗ កម្លាំងនគរបាលចរាចរណ៍បានហៅរថយន្តស្ទួចដើម្បីដឹកយកទៅការិយាល័យក្រុងដើម្បីដោយស្រាយ និងផាកពិន័យតាមផ្លូវច្បាប់ ប៉ុន្តែដោយសារតែមន្ត្រីចរាចរណ៍ចេញទៅមុន ហើយឡានស្ទួចដឹកទៅតាមក្រោយដោយឆ្លងកាត់វត្តទួលអស់លោក ដោយសារតេធ្វើស្ពានទៅមិនរួច ក៏បើកត្រឡប់មកវិញស្រាប់តែម្ចាស់រថយន្ត Lexus 570 បានយកកាំភ្លើងភ្ជង់អ្នកបើកឡានស្ទួច ឱ្យបើកតយករថយន្តរបស់ខ្លួនទៅដាក់នៅផ្ទះទៅវិញ។

លុះមកដល់ព្រឹកថ្ងៃទី១៥ ខែសីហាឆ្នាំ២០១៨នេះ តំណាងអយ្យការបានដឹកនាំកម្លាំងនគរបាលចរាចរណ៍ ចុះទៅដកហូតយករថយន្តបង្កនេះ មកវិញ ស្ថិតនៅចំណុចផ្ទះលេខ R02-04 ក្រុម១ ភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សូមជម្រាបថា រថយន្តLexus 570 ស៊េរីទំនើបពាក់ស្លាកលេខរដ្ឋបុកបង្គោលភ្លើងបាក់ទ្រេតមួយដើមបណ្ដាលឲ្យខូចខាតទាំងរថយន្តទាំងបង្គោលភ្លើងតែសំណាងល្អអ្នកបើកបរមិនរងរបួសនោះទេ។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង៣ទៀបភ្លឺ ថ្ងៃទី១៥ខែសីហាឆ្នាំ២០១៨ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឬស្សីកែវខណ្ឌឬស្សីកែវ ក្រុងភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាក Lexus 570 ពណ៌សពាក់ស្លាកលេខ រដ្ឋ07 2-8989 ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើង ទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតឡើងឃឿនទៅបុកចំបង្គោលភ្លើងមួយដើមបណ្តាលឱ្យបាក់រីឯរថយន្តវិញរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ៕



ប្រភព៖ FB