ខេត្តសៀមរាប ៖ ឃាតកម្មនេះបានកើតឡើងកាលពីវេលាម៉ោង០៤និង០៥នាទីទៀបភ្លឺ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចផ្លូវគ្រួសក្រហម ក្រុមទី១១ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ករណីឃាតកម្មនេះ បង្កឡើងដោយជនសង្ស័យពុំស្គាល់មុខ បានធ្វើសកម្មភាពចាក់ទៅលើជនរងគ្រោះចំនួន១០កាំបិត គឺសឹងតែសុះសាច់ បណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ជនរងគ្រោះនិងជនសង្ស័យអាចមានគំនុំនឹងគ្នាទើបឈានដល់ធ្វើឃាត ករណីនេះសមត្ថកិច្ចជំនាញកំពុងធ្វើការស៊ើបអង្កេតស្រាវជ្រាវ។

ជនរងគ្រោះមានឈ្មោះ ហ៊ឹម សុវណ្ណារ៉ូ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ នគរបាលប៉ុស្ដិ៍គោកចក រស់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
សាកសពជនរងគ្រោះត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕



ប្រភព៖ FB