កំពង់ស្ពឺ ៖ កូនមន្រ្តីកសិកម្មខេត្តកំពង់ស្ពឺ លួចយកអាវុធខ្លីឪពុក ធ្វើអត្តឃាត បាញ់សម្លាប់ខ្លួននៅក្នុងផ្ទះ ករណីនេះបង្ករអោយមានការភ្ញាក់ផ្អើល កើតឡើងកាលពីរសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ នៅចំណុចភូមិអង្គសិរី សង្កាត់រកាធំ ក្រុងច្បារមន។

តាមប្រភពសមត្ថកិច្ចបានអោយដឹងថាយុវជនម្នាក់នេះបានលួចយកកាំភ្លើងឪពុករបស់ខ្លួនបាញ់សម្លាប់ខ្លួនឯង ខណៈឪពុកកំពុងអង្គុយលេងក្រៅផ្ទះ តាមការពិនិត្យ សមត្ថកិចបានដាក់ការសន្និដា្ឋនថា ជនរងគ្រោះអាចជំងឺសរសៃប្រសាទធ្វើទុក្ខព្រោះកន្លងមកតាមសេចក្តីរាយការណ៍ពីឪពុកសពគឺជនរងគ្រោះធ្លាប់ប៉ុនប៉ងសម្លាប់ខ្លួនដោយចងកជាច្រើនលើកមកហើយ។

ជនរងគ្រោះឈ្មោះ ឆិល តុលា អាយុ២១ឆ្នាំ មានឪពុកឈ្មោះ ឯម សុខុម ជាមន្ត្រីមន្ទីរកសិកម្មខេត្ត រស់នៅកន្លែងកើតហេតុ។
សេចក្តីរាយការណ៍ពីក្រុមគ្រួសារសពគឺខណៈដែលឪពុកកំពុងអង្គុយលេងនៅក្រៅផ្ទះ ស្រាប់តែជនរងគ្រោះដែលបាត់ពីផ្ទះ១ថ្ងៃពេលមកដល់បានដើរសំដៅចូលទៅក្នុងផ្ទះបាត់ទៅ។ ការដែលជនរងគ្រោះចូលមកនេះឪពុកក៏មិនបានចាប់អារម្មណ៍ដែរ គិតស្មានថា កូនមកពីដើរលេងដូចសព្វដង តែមិននឹកស្មានថារូបគេចូលទៅក្នុងបន្ទប់ហើយយកកាំភ្លើងបាញ់សម្លាប់ខ្លួនបែបនេះសោះ។

ជនរងគ្រោះជាមនុស្សមានជំងឺសរសៃប្រសាទជាប់ខ្លួន។ កន្លងមកតាមសេចក្តីរាយការណ៍ពីឪពុកជនរងគ្រោះ គឺរូបគេធ្លាប់ប៉ុនប៉ងចងកសម្លាប់ខ្លួនច្រើនលើកមកហើយ តែមិនបានសម្រេចដោយឪពុកឃើញទាន់ លើកចុងក្រោយនេះក៏ធ្វើអត្តឃាតបានសម្រេចតែម្តង។

លោក ឯម សុខុម បានប្រាប់ផងដែរថា អាវុធរបស់លោកដែលកូនយកទៅបាញ់សម្លាប់ខ្លួននេះម៉ាក K៥៤ ជាអាវុធរបស់លោកកាន់កាប់ប្រើប្រាស់ ដោយមានការទទួលស្គាល់ពីប្រធានអង្គភាពត្រឹមត្រូវហើយចំពោះអាវុធនេះគឺលោកលាក់ទុកក្រោមពូកដេករបស់លោក តែមិនឹកស្មានថា កូនវារកឃើញហើយយកមកបាញ់សម្លាប់ខ្កួនបែបនេះសោះ។

កូននេះគឺលោកស្រលាញ់ជាងគេ ហើយរាល់ថ្ងៃនេះទៀតសោះកំពុងសង់រោង៣ខ្នងអស់លុយរាប់ម៉ឺនដុល្លារ ទុកឲ្យគេចិញ្ចឹមជ្រូក តែមិននឹកស្មានថាកូនគិតខ្លីដល់ថ្នាក់ហ្នឹងសោះ បើតាមសាច់ញាតិជិតខាងផ្ទះកើតហេតុ បង្ហើបប្រាប់គឺជនរងគ្រោះជាមនុស្សញៀនថ្នាំបើទោះជាឪពុកអប់រំប្រដៅ និងណែនាំយ៉ាងណាក៏ជនរងគ្រោះមិនស្តាប់តាមការណែនាំដែរ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើការពិនិត្យ ឃើញថា ជនរងគ្រោះពិតបានជាបានយកកាំភ្លើងរបស់ឪពុកគេបាញ់សម្លាប់ខ្លួនប្រាកដមែន ៕
ប្រភព៖ FB