
ស្វាយរៀង ៖ ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០១៨ សាលាដំបូងខេត្តស្វាយរៀង បាននឹងកំពុងបើកសវនាការ លើរឿងក្ដីរំលោភសម្លាប់នារីរងគ្រោះនៅក្រុងបាវិត បន្ទាប់ពីមានការស្នើសុំពន្យាពេលជាច្រើនលើកច្រើនសារ ពីសំណាក់មេធាវីការពារជនល្មើស ។

រឿងក្ដីនេះបើគិតមកដល់ពេលនេះមានរយៈពេល មួយឆ្នាំជាងហើយ។យើងសង្ឃឹមថាគ្រួសារនារីរងគ្រោះនឹងទទួលបានពន្លឺយុត្តិធម៌បន្ទាប់ពីការកាត់ក្ដីនេះ។
គួរំលឹកផងដែរថា កាលពីថ្ងៃទី 04 ខែសីហា ឆ្នាំ 2017 ប្រជាពលរដ្ឋបានប្រទះឃើញ សាកសពស្រ្ដីម្នាក់ស្លាប់អាក្រាតកាយនៅក្នុងវាលស្រែ ស្ថិតក្នុង ភូមិតាពៅ សង្កាត់បាទី ក្រុងបាវិត។ ហើយប្រជាពលរដ្ឋក៏បានជូលដំណឹងនេះទៅសមត្ថកិច្ច មកពិនិត្យនៅកន្លែងកើតហេតុ ទើបសមត្ថកិច្ចចាត់ទុកថា នេះជាករណីរំលោភសម្លាប់។

ចំណែកសពស្រ្ដីរងគ្រោះត្រូវបានគេស្គាល់មានឈ្មោះ សុខ ម៉ាលីន ដែលមានអាយុ១៨ឆ្នាំ ជាបុគ្គលិកបំរើការងារនៅ កាស៊ីណូ Good Luck ស្ថិតក្នុងក្រុងបាវិត។
ហើយនាងមានស្រុកកំណើតនៅក្នុងខេត្តព្រះវិហារ។នារីរងគ្រោះបានបាត់ខ្លួនតាំងពីថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៧មកម្លេះ ដោយមុនពេលកើតហេតុ ស្ដ្រីរងគ្រោះបានទៅលេងឪពុកម្ដាយនៅស្រុកកំណើតឯខេត្តព្រះវិហារ ហើយបានត្រឡប់មកវិញឈប់នៅបេនឡានផ្សារអូឡាំពិក រាជធានីភ្នំពេញ រួចឡើងឡានបន្ដមកក្រុងបាវិត ដែលជាទីកន្លែងធ្វើការ។



លោកឧត្តមសេនីយ៍ទោ កឹង ឃនបាននិយាយថា នៅពេលក្មេងស្រីរងគ្រោះជិះរថយន្តនៅតាមឡាន ឪពុកម្ដាយរបស់នាង បានCallសួរនាងថា ជិះរថយន្តដល់ណាហើយ ពេលនោះនារីរងគ្រោះបាននិយាយថា ខ្ញុំមកដល់ម្ដុំផ្សារជីភូ ក្រុងបាវិត ស្រាប់តែពេលនោះក៏បាត់ដំណឹងតែម្ដង។



បន្ទាប់ពីបាត់ដំណឹងភ្លាមៗក្រុមគ្រួសាររបស់នាងក៏មកប៉ុស្ដិ៍ប៉ូលីស ដើម្បីសូមអន្តរាគមន៍ជួយស្វែងរកនាងភ្លាម។
រហូតមកដល់ថ្ងៃទី 08 ខែសីហា ឆ្នាំ 2017 ជនសង្ស័យពីរនាក់ដែលជាអ្នកបើកបររថយន្តដឹកនារីរងគ្រោះត្រូវបានចាប់ខ្លួន។ជនសង្ស័យម្នាក់មានឈ្មោះ ឆើយ សុជាតិ អាយុ៣៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ ផ្លៀក មុន្នី ត្រូវបានកម្លាំងប៉ូលីស ធ្វើការស្រាវជ្រាវហើយឈានទៅដល់ការឃាត់ខ្លូន នៅខេត្តស្វាយរៀង នាវេលាម៉ោង៨ព្រឹក។



និងតាមចាប់ម្នាក់ទៀតនៅមុខសណ្ឋាគារឡឺប្រេស៊ីដង់ ស្ថិតក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកវរសេនីយ៍ឯក ជាវ វិបុល ប្រធានការិយាល័យ៕







ប្រភព៖ FB