(ព្រះសីហនុ) នេះបើយោងតាមស្មារតីនៃកិច្ចប្រជុំស្តីពី វឌ្ឍនភាព ការងារគ្រប់គ្រង អូរ ប្រឡាយ លូ ក្នុងក្រុង កាលពីរសៀលថ្ងៃព្រហស្បតិ៍១២កើត ខែស្រាពណ៌ ឆ្នាំច ពស២៥៦២ត្រូវនឹង ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ របស់គណៈកម្មការពិនិត្យគ្រប់គ្រងប្រព័ន្ធលូ អូរ ប្រឡាយ ត្រពាំង និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះដែរដឹកនាំដោយលោក ជាវ វិជ្ជាក់ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការពិនិត្យគ្រប់គ្រងប្រព័ន្ធលូ អូរ ប្រឡាយ ត្រពាំង និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងខេត្តព្រះសីហនុ និងមានការចូលរួមពីរដ្ឋបាលក្រុង មន្ទីរសាធារៈការ និងដឹកជញ្ជូនខេត្ត, មន្ទីរធនធានទឹក និងឧតុនិយមខេត្ត, មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ត្រីភូមិបាល និងទីចាត់ការអន្តរវិស័យខេត្ត ដោយបានផ្តោតទៅលើរប្រៀបវារៈសំខាន់ៗមួយចំនួនរួមមាន៖
១. វឌ្ឍនភាពការងាររបស់ក្រុមការងារ
២. នីតិវិធីកសាងឯកសារសំរាប់អនុវត្តចំពោះបគ្គលទាំងឡាយណាដែលរំបានរំលោភអូរ ប្រឡាយ និងលូ សាធារណៈ
៣. គម្រោងផែនការធ្វើអាងប្រព្រឹត្តកម្មរបស់ក្រុមហ៊ុនចិន BUGG និងបញ្ហាមួយចំនួនទៀត។


លោក ជាវ វិជ្ជាក់ បញ្ជាក់ថា រដ្ឋបាលខេត្តនឹងបន្តអនុវត្តការងារផ្លូវច្បាប់លើបុគ្គលណាដែលបានរំលោភយកអូរ ព្រែក ប្រឡាយ ផ្លូវទឹក នឹងឈានទៅដល់ការកសាងឯកសារបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
លោក ជាវ វិជ្ជាក់ ផ្តាំផ្ញើអោយមន្រ្តីពាក់ព័ន្ធ ត្រូវពង្រឹងសមត្ថភាពបន្ថែម និងខិតខំប្រឹងប្រែងមួយកំរឹតទៀតដើម្បីអោយការងារមានប្រសិទ្ឋភាពតាមការណែនាំរបស់ថ្នាក់ដឹកនាំ៕



