
ខេត្តកណ្ដាល៖ ក្រុមក្មេងទំនើង២ក្រុម បានជិៈម៉ូតូដេញវ៉ៃកាប់ចាក់គ្នាផ្អើលពេញក្រុងតាខ្មៅ កាលពីវេលាម៉ោង ១៣:២០នាទីថ្ងៃទី២២ខែសីហាឆ្នាំ២០១៨ នៅចំណុច រង្វង់មូលតាខ្មៅ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល បណ្ដាលឲ្យភាគីម្ខាងស្លាប់ម្នាក់ ចាប់ជនដៃដល់បាន៤នាក់។

ជនសង្ស័យទាំង០៤នាក់
១ ឈ្មោះ អាលី មីហ្សាន ភេទប្រុសអាយុ១៧ជនជាតិខ្មែរឥស្លាម មុខរបរកម្មកររោងចក្រ ទីលំនៅបច្ចុប្បន្ន ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

២ ឈ្មោះ លាស់ ខរី ភេទប្រុសអាយុ១៨ឆ្នាំជនជាតិឥស្លាមមុខរបរ លក់ត្រី ទីលំនៅបច្ចុប្បន្ន ភូមិព្រែកតាពៅ សង្កាត់ដើមមៀនក្រុងតាខ្មៅ ខេត្តកណ្ដាល។

៣ ឈ្មោះ ម៉ាត់ ស្មាអែល ភេទប្រុសអាយុ១៥ឆ្នាំ ជនជាតិឥស្លាមមុខរបរនៅផ្ទះ ទីលំនៅបច្ចុប្បន្ន ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

៤ ឈ្មោះ ស្លេះ រុំម៉ាលី ភេទប្រុសអាយុ១៧ជនជាតិខ្មែរឥស្លាមមុខរបរកម្មកររោងចក្រ។

ឯជនរងគ្រោះម្នាក់ ឈ្មោះ ប៉ែន រិទ្ធីរាជ្យ ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្ន ភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល(ស្លាប់)។

វត្ថុតាងចាប់យក ម៉ូតូ០២គ្រឿង
១ ម៉ូតូម៉ាក ហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅសេរីឆ្នាំ២០១៥ស្លាកលេខ កណ្ដាល1S6729 ។
២ ម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ពណ៌ខ្មៅសេរីឆ្នាំ២០១៧ស្លាកលេខកណ្ដាល1V1797។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង១២:៣០នាទី ជនរងគ្រោះបានជិៈម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីមសង់សេ១២៥ពណ៌ខ្មៅសេរីឆ្នាំ២០១៧ មកដល់ចំណុចកែងលោកតាចិនថៃជឺ។

បានយកដុំថ្មគប់ទៅលើក្រុមជនសង្ស័យ ភ្លាមនោះក្រុមជនសង្ស័យមានគ្នា០៤នាក់ជិៈ ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសង់សេ១២៥ពណ៌ខ្មៅសេរីឆ្នាំ២០១៥បានជិៈ ម៉ូតូដេញតាម ពីចំណុច លោកតាចិនថៃជឺ ឡើងទៅរង្វង់មូល ព្រះនរាយណ៍។
រហូតដល់រង្វង់មូលលោកតាម៉ៅ ពេលនោះម៉ូតូជនសង្ស័យបានជិះបុកម៉ូតូជនរងគ្រោះពីក្រោយបណ្ដាលឲ្យដួលម៉ូតូទាំងពីរ ហើយជនរងគ្រោះបានដួលបោកទៅនឹងខឿនរង្វង់មូលតាខ្មៅបន្ទាប់មក។

បក្ខពួកក្រុមជនសង្ស័យបានក្រោក មកទាត់ធាក់ទៅលើជនរងគ្រោះបន្ថែមទៀត បណ្តាលអោយជនរងគ្រោះរងរបួសជាទម្ងន់បានបញ្ជូនទៅមន្ទីរពេទ្យ។
ដោយសារជនរងគ្រោះមានរបួសធ្ងន់ធ្ងរពេកក៏បានដាច់ខ្យល់ស្លាប់តែម្តង។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីបន្តនីតិវិធី៕
ប្រភព៖ គីម ហៀប