កំពុងតែជក់ភ្នែក ភ្លេចមើល សមត្ថកិច្ចទៅដល់ ចាប់បាន២នាក់ ក្រៅពីនេះគេក្រលែកឃើញសមត្ថកិច្ចនាំគ្នារត់ហុយដី

(កំពង់ស្ពឺ) ករណីនេះកើតឡើងកាលពី​រសៀល​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅ​ចំណុច​ភូមិ​គោក​សណ្តែក ឃុំ​ក្រាំងចេក ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។

ឃាត់​មុខសញ្ញា​លេងល្បែង​ស៊ីសង (អាប៉ោង) បាន​ចំនួន២នាក់ ៖ ១-ឈ្មោះ ឆេង មើម ភេទ​ប្រុស អាយុ៥៦ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ក្រឡឹង ឃុំ​គី​រី​វ័​ន្ត ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ២-ឈ្មោះ ឆេង ប៊ុន​ចេង ភេទ​ប្រុស អាយុ៥៨ឆ្នាំ រស់នៅ​ភូមិ​គោក​សណ្តែក ឃុំ​ក្រាំងចេក ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។

តាមពិត​អ្នកលេង​ល្បែង​អាប៉ោង​នេះ មាន​ច្រើន​នាក់​តែដោយសារ​អ្នកខ្លះ​ឃើញ​សមត្ថកិច្ច ក៏បាន​រត់គេចខ្លួន​អស់​ទៅ​នៅសល់តែ​មេ​ម្នាក់ និង​អ្នក​ចាក់​ម្នាក់ ដែល​កំពុង​រវល់​ចំតិត​គូថ​អ៊ុតអាប៉ោង​រត់​មិន​រួច​ក៏ត្រូវ​ឃាត់ខ្លួន​តែម្តង ។ ជនសង្ស័យ​ទាំង២នាក់ មាន​ម្នាក់​ត្រូវបាន​ស្គាល់​ថា ជា​មេ​ឈ្មួញ​ឈើ​ដ៏​សកម្ម​ប្រចាំ​ស្រុក​ភ្នំស្រួច និង​ឱ​រ៉ា​ល់​ផងដែរ គឺ​ឈ្មោះ ឆេង មើម ។ ជននេះ ក្រៅពី​ដឹកឈើ​គេ​បាន​ស្កាត់​ដើររក​លេងល្បែង​គ្រប់​ទីកន្លែង ព្រោះ​ល្បែង​នេះ​ជា​មុខរបរ​ទី២របស់គេ ។

ឃាត់​ខ្កួ​ន​អ្នក​ទាំង២រួច មក​សមត្ថកិច្ច​ដកហូត​វត្ថុតាង​រួមមាន៖ ម៉ូតូ​ចំនួន៧គ្រឿង និង​ចាន​បាញ់អាប៉ោង​ចំនួន១ ។ ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕ ប្រភពFB