គួរឲ្យអាសូរ.! ក្រុមគ្រួសារមានទុក្ខជាទំងន់ហើយ បែរជាត្រូវមកដង្ហែរសពទៅបញ្ចុះ ត្រូវដើរឆ្លងកាត់ទឹកលិចយ៉ាងជ្រៅជម្រៅដល់ត្រឹមចង្កេះពិតជាគួរឲ្យវេទនាភ្នែកខ្លាំងណាស់..(សូមទស្សនាវិដេអូខាងក្រោម)

ខេត្តកំពង់ធំ៖ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានពីធីដង្ហែរសាសពដើម្បីយកទៅបញ្ចុះដែលមានចង្ងាយពីក្នុងភូមិជាង៨០០ម៉ែត្រ ហើយក្នុងកាដង្ហែរសពយកទៅបញ្ចុះនេះពិតជាពិបាកមែនទែន ដោយដើរឆ្លងកាត់ទឹកលិចយ៉ាងជ្រៅជម្រៅដល់ត្រឹមចង្កេះឯណោះ ។

វិដអូដង្ហែរសាកសពដើម្បីយកទៅបូជាមួយ ដែលកំពុងតែផ្ទុះខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលអ្នកគ្រប់គ្នាមានក្តីអាណិតអាសូដល់ក្រុមគ្រួសារសពពន់ពេក ខណះដែល គ្រួសារសពកំពុងតែមានទុក្ខហើយ បែរជាមកវេទនា ដោយសារត្រូវដង្ហែរសាកសពឆ្លងកាត់ទឹកលិចយ៉ាងជ្រៅជម្រៅដល់ត្រឹមចង្កេះឯណោះ ។

បើយោងតាមប្រភព ម្ចាស់Facebookឈ្មោះ”Chhoun Chhengmoun” ដែលត្រូវជាសាច់ញាតិ បងប្អូនកូនចៅក្រុមគ្រួសារនៃសព បានខមិនឆ្លើយតបបងប្អូនដែលប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកឲ្យដឹងថា ( កាលពីគាត់នៅរស់ គាត់ផ្តាំមិនអោយយកគាត់ទៅបូជាទេ គឺយកគាត់ទៅទុក្ខនៅកន្លែងនឹង ) ៕

សូមទស្សនាវិដេអូខាងក្រោម ៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fchhengmoun.chhoun%2Fvideos%2F1878225132246732%2F&show_text=0&width=560

ប្រភព៖ Chhoun Chhengmoun