(កណ្ដាល)៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៧នាក់ ត្រូវបាននគរបាល ឃាត់ខ្លួន បន្ទាប់ពីឈ្លោះប្រកែកគ្នា និងវាយសមត្ថកិច្ចឲ្យរបួស ហេតុការណ៍នេះបានកើតឡើងនៅចំណុចក្រុមហ៊ុន 7NG ភូមិព្រៃចាស់ ឃុំវិហាសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៤ ខែ សីហា ឆ្នាំ ២០១៨ ។

លោក អ៊ុន យ៉ុង អធិការរងស្រុកខ្សាច់កណ្ដាលបានថ្លែងថា ករណីនេះ ជនរងគ្រោះ១នាក់ ឈ្មោះ នូ វណ្ណៈ ភេទ ប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធាឆ័ត្រយោង ៩១១ មានទីលំនៅភូមិព្រៃនប់ សង្កាត់ព្រៃនប់ ខណ្ឌព្រៃនប់ ក្រុងព្រះសីហនុ។

បច្ចុប្បន្នស្នាក់នៅក្នុងក្រុមហ៊ុន 7NG (របួសមុតថ្ពាល់ស្តាំ០១កន្លែង ខូចខាតម៉ូតូ០៣គ្រឿង) រីឯជនសង្ស័យមានគ្នា០៧នាក់ ឃាត់ខ្លួន០១នាក់ឈ្មោះ ជាង ហេង អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត មានទីលំនៅភូមិថ្នល់បត់ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ( ឃាត់ខ្លួន) ដកហូតវត្ថុតាងមាន
រថយន្ត ០១គ្រឿងម៉ាក HINO ក្បាលរថយន្តពាក់ផ្លាកលេខ ព្រះសីហនុ3A.6531 កន្ទុយសណ្តោងពាក់ផ្លាកលេខភ្នំពេញ 4A-4608 ពណ៌ខៀវ ម៉ូតូចំនួន ០៣ គ្រឿង ។

ប្រភពដដែលបន្តថា មុនពេលកើតហេតុក្រុមជនសង្ស័យបានបើករថយន្ត មានស្លាកលេខខាងលើ ទៅផឹកសុីនៅហាងតែគុជ ក្នុងក្រុមហ៊ុន7NG ហើយពេលបំរុងបើករថយន្តចេញ ក៍មានទំនាស់ពាក្យសំដីជាមួយឈ្មោះ ធី បន្ទាប់មកក្រុមជនសង្ស័យ បានយកពូថៅពីក្នុងរថយន្តរបស់ខ្លួនដេញកាប់ឈ្មោះ ធី ស្របពេលនោះកម្លាំងប៉ុស្តិ៍នគរបាលវិហារសួគ៌។

និងកម្លាំងឆ័ត្រយោងចុះល្បាត បានមកដល់ ស្រាប់តែក្រុមជនសង្ស័យប្រដាប់ដោយពូថៅ ដែកបំពង់ទីប គ្រប់ដៃស្ទុះរត់មកកាប់ទៅលើកម្លាំងប៉ុស្តិ៍ និងកម្លាំងឆ័ត្រយោង៩១១បណ្តាលឲ្យត្រូវជនរងគ្រោះឈ្មោះ នូ វណ្ណៈ ចំថ្ពាល់ខាងស្តាំ មួយកន្លែង ត្រូវដើមដៃស្តាំមួយកន្លែងរងរបួស ហូរឈាម។

កម្លាំងយើងក៍ដកថយ បន្ទាប់មកក្រុមជនសង្ស័យ បាននាំគ្នាឡើងលើរថយន្ត បើកចេញហើយបានធ្លាក់ជនសង្ស័យម្នាក់ពីលើរថយន្ត និងបើកកិនម៉ូតូបណ្តាលឲ្យខូចខាតបីគ្រឿង ពេលនោះកម្លាំងឆ័ត្រយោង៩១១ បានបាញ់ទៅលើរថយន្តជនសង្ស័យ តែរថយន្តរបស់ជនសង្ស័យមិនបានឈប់នៅតែបើកបន្តទៅមុខទៀត។

លោកនាយប៉ុស្តិ៍វិហារសួគ៌បានរាយការណ៍ជូនលោកអធិការជួយអន្តរាគមន៍ ភ្លាមនោះកម្លាំងអធិការដ្ឋាននគរបាលស្រុកបានចេញអន្តរាគមន៍ ដោយយករថយន្តសឺរ៉ែន ដាក់ពាំងផ្លូវចំណុចរង្វង់មូលគល់ស្ពានព្រែកតាមាក់។

ស្រាប់តែរថយន្តជនសង្ស័យបានបើកបំបុករថយន្តសឺរ៉ែនរបស់សមត្ថកិច្ចបណ្តាលឲ្យខូចខាត ពេលកម្លាំងបានផ្ទុះអាវុធបាញ់ឡើងលើចំនួនបីគ្រាប់ បន្ទាប់មកកម្លាំងនគរបាលស្រុកខ្សាច់កណ្ដាល បានសហការជាមួយកម្លាំងនគរបាលស្រុកមុខកំពូល ដេញតាមរថយន្តជនសង្ស័យពីក្រោយពេលជនសង្ស័យបើករថយន្តដល់ចំណុចវត្តរកាកោង ក្រុមជនសង្ស័យបានរត់គេចខ្លួនបន្សល់ទុកតែរថយន្ត។

ទន្ទឹមនិងនោះកម្លាំងសមត្ថកិច្ចនគរបាលបានយករថយន្តនេះ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បន្តចាត់ការតាមនីតិវិធី៕ ចាន់ ថន



ប្រភព៖ FB