កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ នៅចំណុចផ្ទះសំណាក់លេខ៦៩ ផ្លូវឧកញ៉ាម៉ុងរិទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យសម្បត្តិ)

ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែ សីហា ឆ្នាំ២០១៨ វេលាម៉ោង ១៧ និង ៣០ នាទី កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ នៅចំណុចផ្ទះសំណាក់លេខ៦៩ ផ្លូវឧកញ៉ាម៉ុងរិទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ដែលពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យសម្បត្តិ) ចំនួន ០២ ករណីនិងចាប់យកវត្ថុតាងជាមធ្យោបាយជិះធ្វើសកម្មភាព បញ្ជូនមកកាន់ការិយាល័យ មាន ៖

ករណីទី១ អំពើ លួចមានស្ថានទម្ងន់ទោស ( ឆក់កាបូប យួរដៃ ពណ៌ប្រផេះ ) ប្រព្រឹត្តនៅចំណុច មុខផ្ទះលេខ៧ ផ្លូវសុធារស ភូមិទី៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៨ វេលាម៉ោង ១៦ និង ៤៥ នាទី ។

ជនរងគ្រោះមាន ឈ្មោះ CHAO ZHANG ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ E ២៤០៣៩០៥៨ ចុះថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៣មុខរបរ ទេសចរណ៍ ស្នាក់នៅសណ្ឋាគារ AQUARIUS ផ្លូវលេខ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

សម្ភារៈបាត់បង់មាន៖ កាបូបយួរដៃ ពណ៌ ប្រផេះ ចំនួន ០១ លិខិតឆ្លងដែនលេខ E២៤០៣៩០៥៨ ចំនួន ០១ អត្តសញ្ញាណបណ្ណ័សញ្ជាតិចិនលេខ ៣៣០៦៨២១៩៨៦១០០៣០០៥៦ ចំនួន ០១ ប្រាក់ហុងកុង ចំនួន ៣៦,០០០ ប្រាកចិនចំនួន ១០,០០០ប្រាក់តៃវ៉ាន់ ចំនួន ៤,០០០កាតATM ចំនួន ១៥ប្រាក់ដុល្លារអាមេរិក មួយចំនួនទូរសព្ទ័ដៃម៉ាក IPhoneX ពណ៌ ខ្មៅ ចំនួន ០១

ករណីទី២ អំពើ លួចមានស្ថានទម្ងន់ទោស ( ឆក់វាលីដាក់សំលៀកបំពាក់ ពណ៌ស្ករ មិនបានសម្រេច ) ប្រព្រឹត្តនៅចំណុច មុខយានដ្ឋានហេងវណ្ណៈ ផ្លូវលេខ ២៧៣ សង្កាត់ ទួលសង្កែ១ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ២២ និង ៣០ នាទី ។

ជនសង្ស័យ ឃាត់ខ្លួនបាន
១-ឈ្មោះ តឺយ ពៅ ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះលេខ ៣៧២ ផ្លូវ ម៉ុងរិទ្ធី សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៤០០ដ.ច.ន ចុះថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៨ ចេញដោយលោក ថាន់ ឡេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។

២-ឈ្មោះ ហេង កុសល ហៅ តឿ ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងជួសជុលទូរស័ព្ទ ស្នាក់នៅផ្ទះលេខ ២៤ ផ្លូវលេខ ២៨៩ សង្កាត់ បឹងកក់ទី២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។

៣-ឈ្មោះ ទៀវ បញ្ញា ហៅ បញ្ញា ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ ជាងបាញ់ថ្នាំរថយន្ត ស្នាក់នៅផ្ទះលេខ មិនចាំ ផ្លូវលេខ ៥៩៨ សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ

វត្ថុតាងជាមមធ្យោបាយជិះធ្វើសកម្មភាពដែលចាប់យកបាន ៖ ម៉ូតូម៉ាក ហុងដា សេ ១២៥ ពណ៌ ខ្មៅ ឆ្នាំផលិត ២០១៨ លេខតួ-លេខម៉ាស៊ីន ៥៣០៨០៣០ ពាក់ស្លាកលេខ ភ្នំពេញ ១GZ ២៥០៦ ចាប់យកពីជនសង្ស័យឈ្មោះ ទៀវ បញ្ញា ហៅ ច្រមុះ សម្ភារៈដែលចាប់យកបាន ម៉ូតូម៉ាក ហុងដា សេ ១២៥ ពណ៌ ខ្មៅ ឆ្នាំផលិត ២០១៨ លេខតួ-លេខម៉ាស៊ីន ៥២៨១៤៧៨ ពាក់ស្លាកលេខ ភ្នំពេញ ១HB ២៥២៨ ទូរសព្ទ័ដៃ ចំនួន ០២ គ្រឿង ម៉ាក អាយហ្វូន ៥S ពណ៌ ទឹកមាស មួយគ្រឿង និងទូរស័ព្ទដៃម៉ាក អាយហ្វូន ៥ ពណ៌ ទឹកប្រាក់ ចាប់យកពីជនសង្ស័យឈ្មោះ ហេង កុសល ហៅ តឿ ។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើ និងវត្ថុតាង ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsattya.bon%2Fvideos%2F2164485126956993%2F&show_text=0&width=560

ប្រភព៖  ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ