បុរស​ជា​សន្តិសុខ​ក្លឹប​ហ្គោល​ឡាញ​ម្នាក់ សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន បន្ទាប់ពីរ​ស្រវឹងស្រា​ជោកជាំ ហើយ​ដើរ​ស្រែក​តាមផ្លូវ​និង​វាយ​កញ្ចក់​កង់​បី​ឥ​ណ្ឌ​មួយគ្រឿង នៅ​ភ្នំពេញ

ភ្នំពេញ៖ កាលពី​ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុច​ខាង​មុន​មន្ទីរពេទ្យ​សែន​សុខ តាម​បណ្ដោយ​ផ្លូវ១៩៨៦កែង​និង​ផ្លូវ១០១១ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។

ជនបង្ក​មានឈ្មោះ ពេជ្រ ប៊ុ​ន្ថា ភេទ​ប្រុស​អាយុ៣៣ឆ្នាំ ជា​សន្តិសុខ​យាម​ក្លឹប​ហ្គោល​ឡាញ ស្នាក់នៅ​បន្ទប់​ជួល​ក្បែរ​កន្លែងកើតហេតុ។

ចំណែកឯ​ជនរងគ្រោះ​មានឈ្មោះ វ៉ា រី ភេទ​ប្រុស អាយុ៣៣ឆ្នាំ ជា​អ្នកបើក​ម៉ូតូ​កង់​បី ស្នាក់នៅ​ម្តុំ​ពោធិ៍ចិនតុង ស្ថិតក្នុង​សង្កាត់​កា​កាប​ទី១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ជនបង្ក​ខាងលើ​រួមទាំង​បុរស២នាក់​ផ្សេងទៀត​បានធ្វើ​ដំណើរ​ថ្មើរជើង តាម​បណ្ដោយ​ផ្លូវ១៩៨៦ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច និង​ក្នុងស្ថានភាព​ស្រវឹង ដោយ​បណ្តើរ​ជនបង្ក​ខាងលើ​ស្រែក​រក​អ្នកណា​ខ្លាំង​បណ្តើរ។ បើកបរ​ដោយ​បុរស​ម្នាក់ ហើយ​ដឹង​នារី​ម្នាក់​ពីក្រោយ តាម​បណ្តោយ​ផ្លូវ១៩៨៦ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច។ ពេលនោះ​ស្រាប់​ជនបង្ក​ខាងលើ​បាន​ឈប់​នៅ​កណ្តាលផ្លូវ ហើយ​ចង្អុលមុខ​ជនរងគ្រោះ​ស្រែក​ឲ្យ​ឈប់​កង់​បី។

មុនពេល​កើតហេតុ​គាត់​បាន​បើក​ម៉ូតូ​កង់​បី​របស់គាត់​ដឹក​ភ្ញៀវ​ម្នាក់​ចេញ​មកពី​ខាងមុខ​ក្លឹប​ហ្គោល​ឡាញ បំណង​ដឹក​ទៅ​ដា​ក់នៅ​ម្តុំ​ពោធិ៍ចិនតុង។ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ជនបង្ក​ខាងលើ​ឈប់​នៅ​កណ្តាលផ្លូវ ហើយ​ស្រែក​ឲ្យ​គាត់​ឈប់​ម៉ូតូ​កង់​បី ហើយដោយ​គាត់​ខ្លាច​មាន​បញ្ហា​ក៏​ព្រម​ឈប់​ម៉ូតូ​កង់​បី​របស់គាត់។ បន្ទាន់​មក​ក៏​ស្រាប់តែ​ជនបង្ក​ខាងលើ​ស្ទុះ​មក​វាយ​កញ្ចក់​ម៉ូតូ​កង់​បី​របស់​បណ្តាល​ឲ្យ​បែក ដោយ​ចោទ​គាត់​ថា​បំរុង​បើក​កង់​បីបំ​បុក​រូបគេ ៕

ប្រភព៖ FB